ព័ត៌មានអន្តរជាតិ

សភាកូរ៉េខាងត្បូង ចោទប្រកាន់ប្រធានាធិបតី ស្តីទី Han Duck-soo ខណៈប្រធានាធិបតី Yoon Suk Yeol ស្ថិតក្នុងពេល វិនិច្ឆ័យទោស

AFP

សេអ៊ូល៖ នៅថ្ងៃសុក្រនេះ សភារបស់ប្រទេស កូរ៉េខាងត្បូង បានចោទប្រកាន់លោក Han Duck-soo ប្រធានាធិបតីស្តីទី ដែលបានឡើងកាន់មុខតំណែងមិនតិចជាង២ សប្តាហ៍នោះទេ បន្ទាប់ពីការព្យួរអំណាច របស់ប្រធានាធិបតី Yoon Suk Yeol ជុំវិញការប្រកាសច្បាប់ អាជ្ញាសឹករយៈពេលខ្លីរបស់គាត់ ធ្វើឲ្យប្រទេសកាន់តែធ្លាក់ជ្រៅ ចូលទៅក្នុងភាពវឹកវរ ខាងផ្នែកនយោបាយ ។

ការចោទប្រកាន់ ចំពោះលោក Han ដែលជាប្រធានាធិបតីស្តីទី គិតចាប់តាំងពីលោក Yoon ត្រូវបានចោទប្រកាន់ កាលពីថ្ងៃទី១៤  ខែធ្នូ សម្រាប់ការប្រកាសច្បាប់ អាជ្ញាសឹកកាលពីថ្ងៃទី៣ ខែធ្នូ ដោយបានរុញច្រានភាពជោគជ័យ នៃលទ្ធិប្រជាធិបតេយ្យដ៏រស់រវើក របស់ប្រទេសកូរ៉េខាងត្បូង ឲ្យធ្លាក់ចូលទៅក្នុងស្ថានភាព ដែលទឹកដីមួយនេះមិនអាចកំណត់ បានការគ្រប់គ្រងច្បាស់លាស់ ។

នៅក្នុងសេចក្តីថ្លែងការណ៍ មួយក្រោយពីការបោះឆ្នោត លោក Han បានលើកឡើងថា លោកមានការ សោកស្ដាយ ចំពោះអ្វីដែលជាព្រឹត្តិការណ៍ ដែលបានកើតឡើងចំពោះមនុស្ស ជំនាន់ក្រោយ ប៉ុន្តែបានទទួលយកលទ្ធផល បែបនោះទៅវិញ ។

លោកបានលើកឡើងថា “ខ្ញុំគោរពសេចក្តីសម្រេច របស់សភា ហើយដើម្បីជៀសវាងនូវភាពចលាចល និងភាពមិនច្បាស់លាស់បន្ថែមទៀតនោះ ខ្ញុំនឹងផ្អាកភារកិច្ចរបស់ខ្ញុំស្រប តាមច្បាប់ដែលពាក់ព័ន្ធ” ។

លោកបានថ្លែងទៀតថា លោកនឹងរង់ចាំការសម្រេច របស់តុលាការធម្មនុញ្ញ ដើម្បីពិនិត្យមើលការចោទប្រកាន់មួយនេះ ។ គណបក្សអំណាចប្រជាជន ដែលកំពុងកាន់អំណាច ដែលបានជំទាស់នឹង ការចោទប្រកាន់ ដែលដឹកនាំដោយគណបក្ស ប្រឆាំងបានលើកឡើងថា ខ្លួនបានដាក់ញត្តិធម្មនុញ្ញរួចហើយ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top