ព័ត៌មានអន្តរជាតិ

ប្រធានរតនាគាជាតិ ចេញសេចក្តីប្រកាសព្រមាន អំពីបំណុល របស់សហរដ្ឋអាមេរិក

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានរតនាគារជាតិរបស់សហរដ្ឋអាមេរិក លោកស្រី Janet Yellen បាននិយាយថា រដ្ឋាភិបាលសហព័ន្ធ នឹងឈានដល់ដែនកំណត់បំណុល របស់ខ្លួននៅថ្ងៃទី១៤ ខែមករា លុះត្រាតែសភាចាត់វិធានការ ឬរតនាគារអនុវត្ត វិធានការវិសាមញ្ញ ដើម្បីជៀសវាងការខកខានទាំងនោះ។

នៅក្រោមកិច្ចព្រមព្រៀងថវិកា ឆ្នាំ២០២៣ សភាបានព្យួរការកំណត់ពិដានបំណុល ដែលជាការកំណត់លើចំនួនលុយដែលរដ្ឋាភិបាលអាមេរិកអាចខ្ចីបាន រហូតដល់ថ្ងៃទី១ខែមករា ឆ្នាំ២០២៥ហើយ បើគ្មានវិធានការបន្ថែមទេ រតនាគារនឹងមិនអាចបំពេញ កាតព្វកិច្ចទាំងអស់របស់ខ្លួនបានទេ។

នៅក្នុងលិខិតផ្ញើជូនសមាជិកសភាកាលពីថ្ងៃសុក្រ លោកស្រី Yellen បានសរសេរថា នាយកដ្ឋាននេះរំពឹងថានឹងឈានដល់កម្រិតកំណត់ថ្មីនៅចន្លោះថ្ងៃទី១៤ដល់ថ្ងៃទី២៣ខែមករា ដែលនៅពេលនោះ ចាំបាច់ត្រូវរៀបចំគណនេយ្យពិសេស។

លោកស្រីក៏បានចង្អុលបង្ហាញដែរថា បំណុលរបស់សហរដ្ឋអាមេរិក ដែលបច្ចុប្បន្នមានប្រហែល៣៦ ទ្រីលានដុល្លារត្រូវបានគេរំពឹងថានឹងថយចុះប្រហែល៥៤ពាន់លានដុល្លារនៅថ្ងៃទី២ខែមករា ដោយសារតែការលោះតាមកាលវិភាគ នៃមូលបត្រដែលមិនអាចទីផ្សារ បានដែលកាន់កាប់ដោយមូលនិធិទុកចិត្តសហព័ន្ធដែលទាក់ទងនឹងការទូទាត់ Medicareផង៕

ប្រែសម្រួល៖ស៊ុនលី

To Top