បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT សមាជិកព្រឹទ្ធសភា នៃរដ្ឋ Utah លោក Mike Lee បានរិះគន់ការស្នើរសុំបែងចែកកញ្ចប់សព្វាវុធដ៏ប្រណិតថ្មីមួយសម្រាប់ទីក្រុងគៀវ ដោយហៅវាថា គឺជាការលាងលុយខ្មៅទៅវិញ ។
សមាជិកព្រឹទ្ធសភាមកពី គណបក្សសាធារណរដ្ឋបានធ្វើការបង្ហោះ នៅលើបណ្តាសង្គម X កាលពីថ្ងៃអាទិត្យដោយឆ្លើយតបទៅនឹងការផ្សាយរបស់ AP ដែលរាយការណ៍អំពីកញ្ចប់ សព្វាវុធចំនួន១,២៥ពាន់លានដុល្លារ នឹងអាចត្រូវបានប្រកាស ដោយរដ្ឋបាលលោក Biden ។ រដ្ឋាភិបាលលោក Biden ដែលគ្រោងនឹងដើរចេញពីតំណែងក្នុងពេលឆាប់ៗនេះទៅហើយនោះ។
លោក Lee បានរៀបរាប់ទៀតថា ៖ សូមកុំយកលុយទៅឲ្យអ៊ុយក្រែន បន្ថែមទៀត ។ មានតែពួកគេទេ ដែលអាចលាងលុយខ្មៅទាំងនោះបាន។
គួរឲ្យដឹងដែរថាកញ្ចប់ជំនួយនា ពេលខាងមុខត្រូវបានគេរំពឹងថា នឹងរួមបញ្ចូលនូវបរិមាណដ៏ច្រើននៃ គ្រាប់បែកផ្សេងៗ រួមទាំងមីស៊ីលសម្រាប់ ប្រព័ន្ធប្រឆាំងយន្តហោះ NASAMS និង HAWK គ្រាប់បែកសម្រាប់ Stinger MANPADs ក៏ដូចជាគ្រាប់កាំភ្លើងធំក្នុងទំហំ១៥៥និង១០៥ មីលីម៉ែត្រផងដែរ ។
គេក៏អាចមើលឃើញដែរថាកញ្ចប់ថវិកានេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាល លោក Biden ដែលកំពុងត្រៀមខ្លួនចាកចេញ ពីអំណាចហើយដើម្បីចាក់សព្វាវុធឱ្យបានច្រើន តាមតែអាចធ្វើទៅបាន ទៅក្នុងប្រទេសអ៊ុយក្រែន មុនពេលប្រធានាធិបតីជាប់ឆ្នោត Donald Trump ចូលកាន់តំណែងនៅថ្ងៃទី២០ខែមករាហើយ សេចក្តីប្រកាសជាផ្លុវការទំនង ជានឹងត្រូវធ្វើឡើងនៅថ្ងៃចន្ទ ៕
ប្រែសម្រួល៖ស៊ុនលី