ព័ត៌មានអន្តរជាតិ

Update ៖ ប្រធានាធិបតីស្តីទីថ្មី របស់កូរ៉េខាងត្បូង ប្តេជ្ញាថា នឹងគ្រប់គ្រង កិច្ចការរដ្ឋឲ្យមានស្ថិរភាព

xinhua

សេអ៊ូល ៖ លោក Choi Sang-mok រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលឡើងកាន់តំណែង ជាឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច បានប្តេជ្ញាក្នុងការគ្រប់គ្រង ស្ថិរភាពនៃកិច្ចការរដ្ឋ កាលពីថ្ងៃសុក្រ ក្រោយពីបានក្លាយជាប្រធានាធិបតីស្តីទីថ្មី បន្ទាប់ពីមានការចោទ ប្រកាន់ទៅលើលោកនាយករដ្ឋមន្ត្រី Han Duck-soo ។
លោក Choi បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា វានឹងមានសារៈសំខាន់ បំផុតក្នុងការកាត់បន្ថយភាព ច្របូកច្របល់នៃកិច្ចការរដ្ឋដោយសន្យាថា នឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីរក្សាស្ថិរភាពនៃការគ្រប់គ្រងនេះឲ្យបាន ។

លោកប្រធានាធិបតីស្តីទី បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃសន្តិសុខរឹងមាំ សេដ្ឋកិច្ចមិនអាចរង្គោះរង្គើ និងស្ថិរភាពសណ្តាប់ធ្នាប់សាធារណៈដោយបានថ្លែងថា គាត់មានអារម្មណ៍ថា ខ្លួនមានទំនួលខុសត្រូវខ្ពស់ចំពោះស្ថានភាពបច្ចុប្បន្ននេះ ។

លោកបានណែនាំដល់មន្ត្រីរាជការឲ្យបំពេញ តួនាទីភារកិច្ចរៀងៗខ្លួនដោយមិន មានការធ្វេសប្រហែសដើម្បីជម្នះរាល់ការលំបាកនាពេលបច្ចុប្បន្ននេះ ។

គេបានដឹងថា ញត្តិដើម្បីចោទប្រកាន់លោក Han ត្រូវបានអនុម័ត នៅរដ្ឋសភានៅមុនថ្ងៃដែលលោក Han ដែលបានធ្វើជាប្រធានាធិបតីស្តីទី បន្ទាប់ពីមានការចោទប្រកាន់ ទៅលើលោកប្រធានាធិបតី Yoon Suk-yeol ដោយបានបដិសេធមិនតែងតាំងចៅក្រមតុលាការ ធម្មនុញ្ញចំនួន៣រូប ដែលនឹងបំពេញការងារដែលមានសមាជិក ចំនួន៩នាក់ឲ្យទទួលកិច្ចការកាត់ទោសលើការ ចោទប្រកាន់លោក Yoon ៕

To Top