ព័ត៌មានអន្តរជាតិ

អត្រាអ្នកអត់ផ្ទះសំបែង នៅសហរដ្ឋអាមេរិក កើនឡើងដល់ចំណុច មួយខ្ពស់បំផុត

RT News
" "

បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ RTចំនួនអ្នកគ្មានផ្ទះសម្បែង រស់នៅនៅក្នុងសហរដ្ឋអាមេរិក បានឈានដល់កម្រិត មួយចាប់តាំងពីរដ្ឋាភិបាល សហព័ន្ធបានចាប់ផ្តើម តាមដានតួលេខនៅឆ្នាំ ២០០៧។

យោងតាមទិន្នន័យ ដែលបានចេញផ្សាយក្នុងសប្តាហ៍នេះ ស្ទើរតែបីភាគបួន នៃប្រជាជនមួយលាននាក់ ហើយឬត្រូវជា ៧៧១,០០០ នាក់គ្មានផ្ទះសម្បែង នៅក្នុងសហរដ្ឋអាមេរិក កើនឡើងប្រមាណជា១៨ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ២០២៣ ដែលជាការកើនឡើងប្រចាំឆ្នាំយ៉ាងខ្លាំង បំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍។

" "

តួលេខដែលបានចេញផ្សាយ ដោយក្រសួងទទួលបន្ទុកកិច្ចការងារ លំនៅដ្ឋាន និងអភិវឌ្ឍន៍ទីក្រុងហៅ កាត់ថាHUD របស់សហរដ្ឋអាមេរិកកាលពីថ្ងៃសុក្រ បានរាយការណ៍ទៀតថាមនុស្ស២៣នាក់ក្នុងចំណោមមនុស្ស១០,០០០ នាក់បច្ចុប្បន្ននៅក្នុង សហរដ្ឋអាមេរិកគឺជាក្រុមមនុស្ស ដែលគ្មានផ្ទះសំបែងរស់នៅ។
ប្រភពដដែលបាន សរសេរទៀតថា ការកើនឡើងនេះធ្វើឡើង បន្ទាប់ពីការកើនឡើង១២ភាគរយ អត្រាកើនឡើង កាលពីក្នុងឆ្នាំ២០២៣ដែលនាយកដ្ឋានបានសន្មតថា មានការកើនឡើងនៃការជួលកន្លែងស្នាក់នៅ និងការបញ្ចប់ជំនួយ នៃជំងឺរាតត្បាត។

" "

គួរឲ្យដឹងដែរថាកង្វះលំនៅឋាន តម្លៃសមរម្យ ទូទាំងប្រទេសកំពុងកើនឡើង ដោយសារតែកត្តាមួយចំនួន ដូចជាការកើនឡើងអតិផរណា ប្រាក់ឈ្នួលនៅទ្រឹងក្នុង ចំណោមគ្រួសារដែលមានចំណូលមធ្យម និងទាប និងផលប៉ះពាល់ជាបន្តបន្ទាប់ នៃការរើសអើងជាតិ សាសន៍ជាប្រព័ន្ធ គ្រោះមហន្តរាយធម្មជាតិ និងការហូរចូល នៃជនចំណាកស្រុក ដោយគ្មានលទ្ធភាពទទួល បានលំនៅឋានស្ថិរភាពជាដើម៕

ប្រែសម្រួល៖ស៊ុនលី

To Top