ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីក្រសួងថាមពល ៖ តួកគី គ្រោងនឹងសាង សង់រោងចក្រថា មពលនុយក្លេអ៊ែរ ចំនួន៣នៅឆ្នាំ២០៣៥

Xinhua

អង់ការ៉ា៖ លោក Alparslan Bayraktar រដ្ឋមន្ត្រីក្រសួងថាមពល និងធនធានធម្មជាតិ របស់ប្រទេសតួកគី បានបញ្ជាក់នៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន Hurriyet Daily News កាលពីថ្ងៃសុក្រ ថា ប្រទេសតួកគី គ្រោងនឹងធ្វើការសាងសង់រោងចក្រ ថាមពលនុយក្លេអ៊ែរចំនួន៣ នៅឆ្នាំ២០៣៥ ។

លោក Bayraktar បានលើកឡើងថា “យើងពិតជាត្រូវការរោងចក្រថាមពលនុយក្លេអ៊ែរធម្មតាដ៏ធំចំនួន២បន្ថែមទៀត ដោយមួយនៅ Sinop និងមួយទៀតនៅក្នុងតំបន់ Thrace” ។ “ក្នុងឆ្នាំ២០២៥ នឹងក្លាយជាឆ្នាំដ៏សំខាន់សម្រាប់ប្រទេសយើង នៅគ្រាដែលយើងបានសម្រេចចិត្តលើបច្ចេកវិទ្យា និងគំរូនៃរោងចក្រទាំងនេះ” ។

រោងចក្រថាមពល នុយក្លេអ៊ែរ Akkuyu ជារោងចក្រដំបូងគេបង្អស់ របស់ប្រទេសតួកគី ដែលគ្រោង នឹងចាប់ផ្តើម ផលិតអគ្គិសនី នៅឆ្នាំ២០២៥ ។ ម៉ាស៊ីនរ៉េអាក់ទ័រដំបូង របស់រោងចក្រនេះមានសមត្ថភាព ផលិតអគ្គីសនីបាន១.២០០ មេហ្គាវ៉ាត់ ហើយត្រូវបានគេរំពឹងថា នឹងបំពេញតម្រូវការអគ្គិសនី របស់ប្រទេសបានចំនួន២,៥ភាគរយដែរ ។ នៅពេលដែលដំណើរ ការពេញលេញ ជាមួយនឹងសមត្ថភាពសរុប៤.៨០០ មេហ្គាវ៉ាត់ រោងចក្រ Akkuyu នឹងផ្គត់ផ្គង់បាន១០ ភាគរយ នៃតម្រូវការអគ្គិសនី របស់ប្រទេស តួកគី ។

លោក Bayraktar ក៏បានសង្កត់ធ្ងន់ ទៅលើអត្ថប្រយោជន៍ សេដ្ឋកិច្ចផងដែរ ដោយបានកត់ សម្គាល់ថា រោងចក្រ Akkuyu នឹងកាត់បន្ថយការនាំចូល ឧស្ម័នធម្មជាតិពី៧ទៅ៧,៥ពាន់លានម៉ែត្រគូប ដោយសន្សំប្រាក់ សម្រាប់ប្រទេសតួកគី បានប្រមាណ៣ ពាន់លានដុល្លារក្នុង១ឆ្នាំ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top