ថ្ងៃទី ២៩ ខែធ្នូ លោក Xi Jinping ប្រធានរដ្ឋចិន បានផ្ញើសារ សួរសុខទុក្ខជូនចំពោះលោក Choi Sang-mok ប្រធានាធិបតីស្តីទី កូរ៉េខាងត្បូង ជុំវិញឧប្បត្តិហេតុធ្លាក់ យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ Jeju របស់កូរ៉េខាងត្បូង ដែលបណ្តាលឱ្យមនុស្សជាច្រើន ស្លាប់បាត់បង់ជីវិតនិងរងរបួស ។
លោក Xi Jinping បានថ្លែងថា ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាង ខ្លាំង នៅពេលដែលទទួលបានដំណឹង ធ្លាក់យន្តហោះដឹកអ្នក ដំណើរមួយគ្រឿង របស់ក្រុមហ៊ុន អាកាសចរណ៍ Jeju របស់ប្រទេសកូរ៉េខាងត្បូង ដែលបណ្តាលឱ្យមនុស្សជាច្រើន ស្លាប់បាត់បង់ជីវិតនិងរងរបួស ។
ខ្ញុំសូមតាងនាមរដ្ឋាភិបាលនិង ប្រជាជនចិនចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះជនរងគ្រោះ និងសម្តែងការសួរសុខទុក្ខ ដោយស្មោះស្ម័គ្រចំពោះក្រុមគ្រួសាររបស់ជនរងគ្រោះ ព្រមនិងជូនពរអ្នករង របួសឱ្យឆាប់ជាសះស្បើយ៕