ព័ត៌មានអន្តរជាតិ

លោក Lavrov គូសបង្ហាញអំពីមូលហេតុ នៃការធ្លាក់ចុះរបប ដឹកនាំរបស់លោក Assad នៅស៊ីរី

បរទេស៖ យោងតាមការចេញផ្សាយ របស់ RT ដោយសារតែវត្តមាន យោធាអាមេរិក នៅក្នុងខេត្តសម្បូរប្រេង របស់ប្រទេសស៊ីរី ជាច្រើននិង ក៏ដូចជាទណ្ឌកម្មសេដ្ឋកិច្ច ដែលត្រូវបានដាក់ ក្នុងរយៈពេលជាច្រើនឆ្នាំ បានរួមចំណែកដល់ការធ្លាក់ចុះ នៃរបបដឹកនាំ របស់អតីតប្រធានាធិបតី Bashar Assadនៅក្នុងប្រទេសស៊ីរី។

នេះជាអ្វីដែលបានលើកឡើង និងពន្យល់ដោយរដ្ឋមន្ត្រីការបរទេស រុស្ស៊ីលោក Sergey Lavrov ។ រំលឹកដែរថាក្រុមប្រឆាំង ប្រដាប់អាវុធដែលដឹកនាំដោយ ក្រុម Hayat Tahrir-al-Sham (HTS) បានបើកការវាយលុកដ៏ គួរឱ្យភ្ញាក់ផ្អើលមួយ កាលពីចុងខែវិច្ឆិកា ដោយដណ្តើមកាន់កាប់ ទឹកដីស៊ីរីយ៉ាងច្រើន និងដណ្តើមយករដ្ឋធានី Damascus ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ ចុងក្រោយនេះ ។

កងកម្លាំងរដ្ឋាភិបាលបានផ្តល់ការតស៊ូ និងប្រឆាំងតបតតិចតួចបំផុត ដែលជាលទ្ធផលវាបានធ្វើឲ្យលោក Assad និងក្រុមគ្រួសាររបស់គាត់ ត្រូវសម្រេចបង្ខំចិត្តភៀសខ្លួន ទៅកាន់ប្រទេសរុស្ស៊ី ជាកន្លែងដែលពួកគេ ត្រូវបានផ្តល់ សិទ្ធិជ្រកកោន ។

នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារ សារព័ត៌មាន TASS កាលពីថ្ងៃចន្ទ លោក Lavrov បាននិយាយថា មូលហេតុមួយក្នុងចំណោម ហេតុផលសម្រាប់ស្ថានភាព កាន់តែយ៉ាប់យ៉ឺន គឺអសមត្ថភាព របស់អតីតថ្នាក់ដឹកនាំ ក្នុងការបំពេញតម្រូវការ មូលដ្ឋានរបស់ប្រជាជន ចំពេលមានជម្លោះស៊ីវិល អូសបន្លាយបែបនេះ ។

លោក Lavrov បានបន្ថែមទៀតថា ការប្រឈមមុខ នឹងស្ថានភាពសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ រដ្ឋាភិបាលរបស់លោក Assad បានធ្វើឲ្យការដឹកនាំរបស់គាត់មិនទទួលបានការគាំទ្រ និងមានការតវ៉ាប្រឆាំងហើយ ខណៈដែលទីក្រុងមូស្គូ បាននឹងកំពុងផ្តល់ជំនួយ មនុស្សធម៌ ដល់ទីក្រុង Damascus អតីតអាជ្ញាធរបាន ត្រឹមទទួលបរាជ័យ ក្នុងការចូលរួម ក្នុងកិច្ចសន្ទនា ប្រកបដោយអត្ថន័យជាមួយក្រុមប្រឆាំង និងរដ្ឋជិតខាងទៅវិញ ៕

ប្រែសម្រួល៖ស៊ុនលី

To Top