ប្រេស៊ីល៖ កាលពីថ្ងៃសុក្រ រដ្ឋាភិបាលបានបង្ហាញនូវរបាយការណ៍មួយឲ្យដឹងថា ប្រទេសប្រេស៊ីលបានបង្កើតការងារផ្លូវការថ្មីចំនួន ២,២២៤,១០២កន្លែង គិតក្នុងរយៈពេល១១ខែ ដើមឆ្នាំ២០២៤នេះ ។
យោងតាមរបាយការណ៍របស់ក្រសួងការងារ និងមុខងារ បានឲ្យដឹងថា តួលេខខាងលើនេះតំណាងឱ្យ ការកើនឡើងចំនួន ១៦,៦ភាគរយធៀបនឹងឆ្នាំមុន នៅគ្រាដែលការងារផ្លូវការចំនួន ១.៩០៦លានត្រូវបានបង្កើតឡើង ។
គិតត្រឹមចុងខែវិច្ឆិកា ប្រទេសប្រេស៊ីល មានការងារផ្លូវការចំនួន៤៧,៧លាន ដោយបានកើនឡើង៣,៩ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ។ គិតតែនៅក្នុងខែវិច្ឆិកាកន្លងមកនេះ ការងារផ្លូវការចំនួន ១០៦.៦២៥កន្លែងត្រូវបានបង្កើតឡើង ដោយបានថយចុះ ១២,១ភាគរយធៀបនឹងឆ្នាំមុន នៅគ្រាដែលការងារផ្លូវការចំនួន ១២១.៣៦៦កន្លែងត្រូវបានបង្កើតឡើង ។
ផ្អែកតាមវិស័យ វិស័យពាណិជ្ជកម្ម និងសេវាកម្មបានកត់ត្រាអំពីកំណើន នៃការបង្កើតការងារជាផ្លូវការ ខណៈវិស័យសំណង់ ឧស្សាហកម្ម និងកសិកម្មបានចុះបញ្ជីមានការថយចុះច្រើន ។
យោងតាមរបាយការណ៍ដែលបានចេញផ្សាយ កាលពីថ្ងៃសុក្រដោយវិទ្យាស្ថានភូមិសាស្ត្រ និងស្ថិតិប្រេស៊ីលបានឲ្យដឹងថា អត្រាគ្មានការងារធ្វើបានថយចុះដល់ ៦,១ភាគរយ ក្នុងចំណោមប្រជាជនសកម្មដែលមានសេដ្ឋកិច្ចកម្រិតទាបបំផុត គិតចាប់តាំងពីកំណត់ត្រាដែលបានចាប់ផ្តើម នៅក្នុងត្រីមាសទី១នៃឆ្នាំ ២០១២ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា