ព័ត៌មានអន្តរជាតិ

លោកស្រី Shen Yiqin អញ្ជើញចូលរួមពិធីបើកព្រឹត្តិការណ៍ ស្តីពីការធ្វើសមាហរណកម្មការអភិវឌ្ឍ នៃស្រ្តីមហាតំបន់ឈូងសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវ ព្រមទាំងថ្លែងសុន្ទរកថា

ព្រឹត្តិការណ៍ស្តីពី «ការធ្វើសមាហរណកម្មការអភិវឌ្ឍ នៃស្រ្តីមហាតំបន់ឈូងសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវ៖ ”បងប្អូនស្រ្តីពួតដៃគ្នាដើម្បីកសាង មហាគ្រួសារតំបន់ ឈូងសមុទ្រ”ឆ្នាំ២០២៤» បានបើកធ្វើនៅតំបន់ម៉ាកាវ។ លោកស្រី Shen Yiqin សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋចិន និងជាប្រធានសហភាពស្រ្តី ទូទាំងប្រទេសចិនបានអញ្ជើញ ចូលរួមពិធីបើកព្រមទាំងថ្លែងសុន្ទរកថា។

លោកស្រីបានថ្លែងថា ស្ត្រីមានតួនាទីមិនអាចជំនួស បានក្នុងការជំរុញការអភិវឌ្ឍបុព្វហេតុ «ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ» និងការកសាងមហាតំបន់ ឈូងសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវ។

សង្ឃឹមថា ស្ត្រីក្នុងមហាតំបន់ឈូងសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវចាត់ទុកអនុសាសន៍ ណែនាំសំខាន់ៗរបស់លោក Xi Jinping ប្រធានរដ្ឋចិនជាការគោលណែនាំ ហើយត្រូវមានចក្ខុវិស័យវែងឆ្ងាយ បេះដូងឌំទូលាយនិងសេចក្តីអង់អាចក្លាហាន ដើម្បីដើរតួនាទីរបស់ស្ត្រី ឱ្យកាន់តែល្អក្នុងបុព្វហេតុអភិវឌ្ឍ «ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ» បង្ហាញពីសមិទ្ធភាពដ៏អស្ចារ្យក្នុង
ការកសាងមហាគ្រួសារដ៏ល្អ បវរបង្កើនសុខុមាលភាព របស់ស្ត្រីឱ្យកាន់តែល្អក្នុងការ ជំរុញការធ្វើសមាហរណកម្មការ អភិវឌ្ឍដើម្បីកសាងសមិទ្ធផលរបស់ស្ត្រី កាន់តែច្រើនក្នុងការជំរុញការ កសាងប្រទេសដ៏ខ្លាំងក្លានិងបុព្វហេតុ ស្តារភាពរុងរឿងដ៏អស្ចារ្យរបស់ ប្រជាជាតិចិនឡើងវិញ ៕

To Top