ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ ដំណោះស្រាយចិន បានគ្រោងផែនការ គោលដ៏មហិមា នៃការធ្វើកំណែទម្រង់ អភិបាលកិច្ចសកល

“នេះជាមួយឆ្នាំ ដែលសន្តិភាពប្រឈមមុខ នឹងការសាកល្បងនៅគ្រប់ទីកន្លែង បន្ទាប់ពីបញ្ចប់សង្គ្រាមត្រជាក់” “នេះជាមួយឆ្នាំ ដែលប្រទេស សកលខាងត្បូង ងើបឡើង យ៉ាងឆាប់រហ័ស ហើយអភិបាលកិច្ចសកល ធ្វើកំណែទម្រង់ យ៉ាងស៊ីជម្រៅ” ។ល ។ រំលឹកឡើងវិញ នូវឆ្នាំ២០២៤ដែលជិតនឹងកន្លងផុតទៅ ឥស្សរជនសង្កេតការណ៍ អន្តរជាតិ បានសម្គាល់ឃើញជាទូទៅថា វានឹងបន្សល់ទុក នូវស្លាកស្នាមមិនធម្មតា ក្នុងដំណើរការអភិវឌ្ឍន៍របស់មនុស្សជាតិ ។

ឆ្នាំ២០២៤នេះ ស្ថានការណ៍អន្តរជាតិ មានភាពច្របូកច្របល់ផង និងបម្រែបម្រួលផង ហើយការប៉ះទង្គិច ភូមិសាស្ត្រឡើង កម្ដៅជាបន្តបន្ទាប់ “ការផ្តាច់ទំនាក់ទំនង និងខ្សែសង្វាក់”មានភាពកាន់តែខ្លាំងឡើងៗ សង្គមមនុស្សជាតិបានប្រឈម មុខនឹងជម្រើសគន្លឹះដែលមិន ដឹងវិវឌ្ឍទៅកាន់ទិសណា ។ ក្នុងនាមជារដ្ឋសមាជិកអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ប្រទេសចិនបានខិតខំប្រឹងប្រែង យ៉ាងសកម្ម ដើម្បីស្តារសន្តិភាពពិភពលោកឡើងវិញ និងជួយសង្គ្រោះជីវិត របស់មនុស្សជាតិ ។ ដើម្បីទប់ទល់នឹងវិបត្តិអ៊ុយក្រែន ចិន បានចាត់បញ្ជូនបេសកជន ពិសេសទៅ ធ្វើការផ្សះ ផ្សាបីជុំ ប្រកាសនូវ “គំនិតឯកភាពរួម៦ចំណុច” ជាមួយប្រេស៊ីល និងផ្តួចផ្តើមឱ្យបង្កើតក្រុម “មិត្តសន្តិភាព” ជាមួយប្រទេសសកលខាងត្បូង ដើម្បីប្រមូលផ្តុំគំនិត ឯកភាពរួម សម្រាប់ដោះស្រាយវិបត្តិ ។ប្រឈមមុខ នឹងការប៉ះទង្គិច រវាងប៉ាឡេស្ទីននិង អ៊ីស្រាអែលជុំថ្មី ភាគីចិនបានជំរុញឱ្យក្រុមប្រឹក្សា សន្តិសុខអនុម័ត លើសេចក្តីសម្រេចចិត្ត ស្តីពីការឈប់បាញ់គ្នា នៅតំបន់ហ្កាហ្សា ជំរុញឱ្យបក្សពួកនានា របស់ប៉ាឡេស្ទីន រៀបចំធ្វើកិច្ចសន្ទនា និងចុះហត្ថលេខាលើ 《សេចក្តីប្រកាសក្រុងប៉េកាំង》 ដោយគូសបញ្ជាក់ថា ច្រកចេញជាមូលដ្ឋាន សម្រាប់ដោះស្រាយការប៉ះទង្គិច រវាងប៉ាឡេស្ទីននិងអ៊ីស្រាអែល គឺអនុវត្តជាក់ស្តែងនូវ “ដំណោះស្រាយរដ្ឋពីរ” ។ នៅចុងឆ្នាំនេះ ស្ថានភាពនយោបាយ ស៊ីរីស្រាប់តែប្រែប្រួល ភាគីចិន គូសបញ្ជាក់ ពីការប្រកាន់ខ្ជាប់ នូវគោលការណ៍ដែល “ដឹកនាំដោយប្រជាជនស៊ីរី និងគ្រប់គ្រង ដោយប្រជាជនស៊ីរី” ដើម្បីជួយស៊ីរីគាំពារអធិបតេយ្យភាព និងស្តារស្ថិរភាពឡើងវិញ ។

តើត្រូវកសាងសេដ្ឋកិច្ចពិភពលោក យ៉ាងណា? តើត្រូវសម្រេចបាននូវគោលដៅ តាមរយៈអភិបាលកិច្ចសកលដ៏ល្អ ពេញលេញយ៉ាងដូចម្តេច? នៅឆ្នាំ២០២៤ ការងើបឡើងវិញ នៃសេដ្ឋកិច្ចពិភពលោកមានកម្លាំងទន់ខ្សោយ វិបត្តិជាច្រើនដូចជាស្បៀង អាហារនិង ថាមពលជាដើមបានគួបផ្សំគ្នា ឯកតោភាគីនិយមនិងការពារ និយមបានងើបឡើង វិញជាបន្តបន្ទាប់ ។ តើត្រូវផ្តល់កម្លាំងចលករថ្មី ដល់កំណើនសេដ្ឋកិច្ចពិភពលោក តាមរយៈអភិបាលកិច្ចសេដ្ឋកិច្ចសកល ប្រកបដោយប្រសិទ្ធិភាព និងភាពប្រាកដប្រជាយ៉ាងដូចម្ដេច?
ក្នុងកិច្ចប្រជុំកំពូលក្រុងរីយ៉ូ ដឺហ្សាណេរ៉ូនៃប្រទេស G២០ ដែលបើកធ្វើនៅខែវិចិ្ឆកាភាគីចិន បានលើកឡើង គំនិតផ្តួចផ្តើម ជាក់ស្តែង អំពីការកែ លម្អអភិបាលកិច្ចក្នុងវិស័យសេដ្ឋកិច្ច ហិរញ្ញវត្ថុ ពាណិជ្ជកម្ម ឌីជីថល អេកូឡូស៊ីនិង សន្តិសុខ ជាដើម ដោយគូសបញ្ជាក់ថា នឹងកសាងសេដ្ឋកិច្ចពិភពលោក ប្រកបដោយកិច្ចសហប្រតិបត្តិការ ស្ថិរភាព ការបើកទូលាយការច្នៃប្រឌិតថ្មី និង មានភាពល្អប្រសើរ ក្នុងវិស័យអេកូឡូស៊ី ។ នេះបានគ្រោងផែនការលម្អិត សម្រាប់ការកែលម្អ អភិបាលកិច្ចសកល ក្នុងស្ថានការណ៍ថ្មី ។
ពីការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” ដល់ការអនុវត្តជាក់ស្តែង នូវគំនិតផ្តួចផ្តើម អភិវឌ្ឍន៍សកល ចិនបានផ្តល់ផលិតផល សាធារណៈអន្តរជាតិ ដល់ពិភពលោកជាបន្តបន្ទាប់ក្នុងប៉ុន្មានឆ្នាំកន្លងទៅនេះ ។ នៅឆ្នាំ២០២៤ ការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”បានចាប់ដំណើរការនូវទស្សវត្សរ៍មាសថ្មី ។ គំនិតផ្តួចផ្តើមអភិវឌ្ឍន៍ សកលបានបំផុសប្រាក់ទុនអភិវឌ្ឍន៍សរុបជិត២ម៉ឺនលានដុល្លារអាមេរិក បានរៀបចំគម្រោង ជាង១១០០ ហើយប្រទេសជាង៨០បានចូលរួម “ក្រុមមិត្តនៃគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល” ។
“ប្រទេសសកលខាងត្បូង”បានងើបឡើងជាមួយគ្នា ជាសញ្ញាដ៏លេចធ្លោនៃបម្រែបម្រួលនិម្មាបកម្មពិភពលោកយ៉ាងខ្លាំង ។ ក្នុងនាមជារដ្ឋសមាជិកធម្មជាតិ នៃ“ប្រទេសសកលខាងត្បូង” ភាគីចិនបានធ្វើឱ្យស៊ីជម្រៅ នូវកិច្ចសហប្រតិបត្តិការ រវាងប្រទេសកំពុងអភិវឌ្ឍន៍ តាមរយៈគំនិតផ្តួចផ្តើមនិងវិធានការមួយចំនួន ដើម្បីជំរុញឱ្យភាគីនានារួមគ្នាកសាង “សកលខាងត្បូង”ដែលមានភាពកាន់ តែបើកទូលាយនិងបរិយាប័ន្ន ។
ឆ្នាំ២០២៤ជិតកន្លងផុត ទៅហើយ ឆ្នាំ២០២៥កំពុងចូលមកដល់ ។ ស្ថិតក្នុងពិភពលោក ដ៏ច្របូកច្របល់ មិនខ្លាចហានិភ័យ និងបញ្ហាប្រឈម ចិននឹងបន្តធ្វើជាកម្លាំង សន្តិភាពកម្លាំងសាមគ្គីភាព កម្លាំងបើកទូលាយ កម្លាំងយុត្តិធម៌និងកម្លាំង បរិយាប័ន្នយ៉ាងមុតមាំ ដើម្បីជំរុញ ការបង្កើតសហគមន៍រួមវាសនា របស់មនុស្សជាតិ ក៏ដូចជាត្រួសត្រាយអនាគតកាន់ តែល្អបវរជាមួយភាគី នានាផងដែរ ៕

To Top