ព្រឹកថ្ងៃទី៣១ ខែធ្នូ លោកXiJinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមចិន ប្រធានរដ្ឋចិននិង ជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានជួបសំណេះសំណាល ជាមួយតំណាងអង្គភាពកម្មាភិបាលចូលនិវត្តន៍ ទូទាំងប្រទេសចិន ដែលទទួលបានប័ណ្ណសរសើរ ជាសមូហភាពឈានមុខ និងបុគ្គលឈានមុខនៅវិមាន សភាប្រជាជនក្រុងប៉េកាំង ដើម្បីសម្តែងការអបអរសាទរយ៉ាងកក់ក្តៅ ចំពោះពួកគេ ព្រមទាំងសង្ឃឹមថា ពួកគេនឹងផ្សព្វផ្សាយប្រពៃណី ដ៏រុងរឿង បន្តរក្សាឥរិយាបថនយោបាយ និងបន្តរួមចំណែកយ៉ាងសកម្ម ក្នុងការជំរុញដោយគ្រប់ជ្រុងជ្រោយ នូវការកសាងប្រទេសជាតិដ៏ខ្លាំងខ្លា និងបុព្វហេតុដ៏អស្ចារ្យនៃការស្តារប្រជាជាតិចិនឡើងវិញ តាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន៕
សន្និបាតបានប្រគល់ប័ណ្ណសរសើរដល់អង្គភាពកម្មាភិបាល ចូលនិវត្តន៍ដែលជាសមូហភាពឈានមុខចំនួន១៥០ និងបុគ្គលឈានមុខចំនួន៤៥០រូប៕
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
