ព័ត៌មានអន្តរជាតិ

នៅក្រោមអាណត្ដិលោក Trump ប្រទេសជប៉ុន មិនស្ថិតក្នុងបញ្ជីខ្ពស់នោះទេ ប៉ុន្តែតួនាទីអាចកើនឡើង នៅតំបន់អាស៊ី

kyodo

តូក្យូ៖ បញ្ហាទាក់ទងនឹងប្រទេសជប៉ុន ទំនងជាមិនខ្ពស់នៅក្នុងបញ្ជីការងារត្រូវធ្វើរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ដូណាល់ ត្រាំ នោះទេនៅពេលដែលលោក ចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា ប៉ុន្តែសម្រាប់លោក ដើម្បីសម្រេចបាននូវគោល បំណងគោលនយោបាយ របស់លោក តួនាទីរបស់ប្រទេសជាដៃគូ ដែលអាចទុកចិត្តបានអាច នឹងពង្រីកដូចជាប្រទេសចិន នៅតែជាចំណុចបង្គោល សម្រាប់អាណត្តិទីពីររបស់លោក។

នេះជាទស្សនៈរបស់លោក Glen S. Fukushima អ្នកជំនាញ លេចធ្លោលើទំនាក់ទំនងអាមេរិក-ជប៉ុន ដែលបានឲ្យដឹង នៅក្នុង បទសម្ភាសន៍ថ្មីៗនេះជាមួយកាសែតក្យូដូ អំពីរបៀបវារៈរបស់លោក ត្រាំ នៅឆ្នាំ២០២៥ និងផលប៉ះពាល់ ដែលអាចកើតមានសម្រាប់អាស៊ី។

លោក Fukushima បានលើកឡើងថា “ខ្ញុំគិតថាប្រទេសជប៉ុន មិនមានកម្រិតខ្ពស់បំផុតនៅក្នុងបញ្ជី អាទិភាពសម្រាប់ប្រធានាធិបតី លោក ដូណាល់ ត្រាំ នោះទេ” ដោយកត់សម្គាល់ថា ស្ទើរតែមិនមានបញ្ហាទាក់ទង នឹងប្រទេសនេះបានកើតឡើងក្នុងអំឡុងពេលយុទ្ធនាការប្រធានាធិបតីរបស់លោក មុនការបោះឆ្នោតកាលពីថ្ងៃទី០៥ ខែវិច្ឆិកា។

លោក Fukushima វ័យ ៧៥ ឆ្នាំ ជាសហការីជាន់ខ្ពស់នៅមជ្ឈមណ្ឌល សម្រាប់វឌ្ឍនភាពអាមេរិក បានព្យាករណ៍ថា បញ្ហាក្នុងស្រុកដូចជាសន្តិសុខ ព្រំដែន និងការកាត់ពន្ធ សម្រាប់បុគ្គល និងអាជីវកម្មដំបូងនឹងក្លាយជា ចំណុចកណ្តាលនៃការយកចិត្តទុកដាក់របស់លោក ត្រាំ ។

ខាងផ្នែកការទូត លោក បានឲ្យដឹងថា លោក ត្រាំ ទំនងជានឹងមមាញឹកជាមួយ នឹងកិច្ចខិតខំប្រឹងប្រែង ដើម្បីនាំមកនូវសន្តិភាព ដល់អ៊ុយក្រែន និងមជ្ឈិមបូព៌ា ទទួលបានអំណាចខ្ពស់ក្នុង ការប្រកួតប្រជែងរបស់សហរដ្ឋអាមេរិក ជាមួយប្រទេសចិន និងឈានដល់ប្រទេសកូរ៉េខាងជើង។

លោកបានបន្ដថា “ខ្ញុំមិនគិតថា រដ្ឋបាលលោក ត្រាំ នឹងទាមទារអ្វីមួយ ពីប្រទេសជប៉ុនភ្លាមៗនោះទេ” ទោះបីជាលោកបានកត់ សម្គាល់ថាប្រធានាធិបតីជាប់ឆ្នោត ដូចនៅក្នុងអាណត្តិដំបូងរបស់លោក នឹងចង់ឱ្យទីក្រុងតូក្យូ និងសម្ព័ន្ធមិត្ត និងដៃគូផ្សេងទៀត របស់សហរដ្ឋអាមេរិក ដើម្បីជំរុញពួកគេលើការចំណាយលើវិស័យការពារជាតិ និងកែតម្រូវអតុល្យភាព ពាណិជ្ជកម្មទ្វេភាគី ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top