គៀវ៖ អាជ្ញាធរក្នុងតំបន់បានឲ្យដឹងថា ប្រទេសរុស្ស៊ីបានបើកការវាយប្រហារដោយមីស៊ីល ទៅលើប្រទេសអ៊ុយក្រែន កាលពីព្រឹកថ្ងៃអង្គារ ដោយផ្តោតលើរដ្ឋធានីគៀវ និងតំបន់ Sumy ភាគឦសានអ៊ុយក្រែន។
អភិបាលក្រុងលោក Mykola Noha បានសរសេរនៅលើហ្វេសប៊ុកថា ហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅក្នុងទីក្រុង Shoska ក្នុងតំបន់ Sumy ត្រូវបានបំផ្លាញ។
លោកបានលើកឡើងថា ការវាយប្រហារក៏បានធ្វើឱ្យខូចខាតអគារផ្ទះល្វែងចំនួន ១២ស្ថាប័នអប់រំចំនួនពីរ អន្តេវាសិកដ្ឋាន និងគ្លីនិកមួយនៅ Shostka នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
នៅក្នុងការវាយប្រហារនេះ នៅទីក្រុងគៀវ មានកំទេចកំទីពីកាំជ្រួចស្ទាក់ចាប់ ដែលបានបំផ្លាញអគារឯកជនចំនួនបី និងយានជំនិះពីរគ្រឿង នេះបើយោងតាមរដ្ឋបាលយោធាទីក្រុងគៀវ ៕
ប្រែសម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
