ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលអាល្លឺម៉ង់ សំណូមពរឲ្យពលរដ្ឋក្នុងការ ប្រើប្រាស់ថាមពលឲ្យសន្សំសំចៃ

DPA

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រុមពលរដ្ឋនិងអាជីវកម្មនៅទាំងប្រទេសអាល្លឺម៉ង់ គួរតែសន្សំសំចៃឧស្ម័នហ្គាស ដើម្បីជៀសវាងការខ្វះខាតនៅពេលខាងមុខ។

នេះគឺជាសំណូមពរដែលត្រូវបាន ធ្វើឡើងដោយនិយតករថាមពលរបស់ប្រទេស ហើយបើយយោងតាម ការវិភាគដោយទីភ្នាក់ងារនេះ ប្រទេសនេះបានប្រើប្រាស់ឧស្ម័នហ្គាសច្រើន គួរឱ្យកត់សម្គាល់ក្នុងរដូវកាលនេះច្រើនជាងឆ្នាំមុន។

ទីភ្នាក់ងារដដែលនេះបាននិយាយថា ការប្រើប្រាស់ឧស្ម័នហ្គាសសរុប នៅក្នុងប្រទេសអាល្លឺម៉ង់បានកើនឡើង ៥,៨ភាគរយ ចាប់ពីខែតុលាដល់ខែធ្នូឆ្នាំ២០២៤ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនរហូតដល់ ២៤៦ តេរ៉ាវ៉ាត់ម៉ោងterawatt-hours (TWh) ។

គួរឲ្យដឹងដែរថាឧស្សាហកម្មនេះ ក៏បានកត់ត្រាការកើនឡើងនៃការប្រើប្រាស់ ៩,១ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ ២០២៣ ខណៈពេលដែលការកើនឡើងនៃចំនួនគ្រួសារ និងអាជីវកម្មមានតិចតួចជាងនៅ ១,៩ភាគរយនៅឡើយ៕

ប្រែសម្រួល៖ ស៊ុន លី

To Top