ព័ត៌មានអន្តរជាតិ

ចិន បញ្ជាក់ថា ឆ្នាំ២០២៤ ជាឆ្នាំដែលមានអាកាសធាតុ ក្តៅខ្លាំងបំផុត នៅក្នុងកំណត់ត្រា

xinhua

ប៉េកាំង ៖ ទីភ្នាក់ងារអាកាសធាតុ របស់ប្រទេសចិន បានឲ្យដឹងនៅសប្តាហ៍នេះថា កាលពីឆ្នាំមុន គឺជាឆ្នាំដែលមានអាកាសធាតុក្តៅបំផុតក្នុងកំណត់ត្រារបស់ប្រទេស ហើយក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ គឺក្តៅបំផុត មិនធ្លាប់មានពីមុនឡើយ ។
ប្រទេសចិន គឺជាប្រទេសនាំមុខគេដែលបញ្ចេញ ឧស្ម័នផ្ទះកញ្ចក់ក្នុងបរិមាណសរុប ដែលជំរុញឱ្យមានកម្តៅពិភពលោក ។

ប្រទេសចិន មានគោលបំណងធានាឱ្យមានការ បំភាយកាបូនឌីអុកស៊ីត ហៅកាត់ (CO2) ឲ្យដល់កម្រិតកំពូលនៅឆ្នាំ២០៣០ និងត្រូវបានធ្វើឲ្យដល់កម្រិតសូន្យវិញនៅឆ្នាំ២០៦០ ។

សីតុណ្ហភាពទូទៅដែលគិតជា មធ្យមសម្រាប់ឆ្នាំ២០២៤ គឺ១០.៩២អង្សាសេ។ រដ្ឋបាលឧតុនិយមចិនបានឲ្យដឹង នៅលើគេហទំព័រព័ត៌មានរបស់ខ្លួនកាលពីល្ងាចថ្ងៃពុធថា វាជា “ឆ្នាំដែលក្តៅបំផុតគិតចាប់តាំង ពីការចាប់ផ្តើម នៃកំណត់ត្រាពេញនៅក្នុងឆ្នាំ១៩៦១” ។

រដ្ឋបាលឧតុនិយម បានឲ្យដឹងទៀតថា “ឆ្នាំដែលក្តៅបំផុតទាំង៤ដែលមិនធ្លាប់មាន គឺជាឆ្នាំចុងក្រោយនេះ ដោយឆ្នាំក្តៅបំផុតទាំង១០ គិតចាប់តាំងពីឆ្នាំ១៩៦១ ដែលបានកើតឡើងនៅក្នុងសតវត្សទី២១”។

នៅក្នុងឆ្នាំ២០២៤ ប្រទេសចិន បានកត់ត្រាខែដែលក្តៅបំផុតរបស់ខ្លួននៅក្នុងប្រវត្តិសាស្រ្តនៃការសង្កេតគឺនៅក្នុងខែកក្កដា ក៏ដូចជាខែសីហា ដែលក្តៅបំផុត និងរដូវស្លឹកឈើជ្រុះក្តៅបំផុត នៅក្នុងកំណត់ត្រា។

អង្គការសហប្រជាជាតិ បានឲ្យដឹងនៅក្នុងសារចុងឆ្នាំ កាលពីថ្ងៃចន្ទថា ឆ្នាំ២០២៤ ត្រូវបានកំណត់ថា ជាឆ្នាំដែលក្តៅបំផុតដែលមិនធ្លាប់មាននោះទេនៅទូទាំងពិភពលោក ។

សម្រាប់ប្រទេសផ្សេងទៀតក៏បានកត់ត្រាកំណត់ត្រា សីតុណ្ហភាពនៅក្នុងឆ្នាំ២០២៤ផងដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top