សារជូនពរឆ្នាំថ្មីឆ្នាំ សកលឆ្នាំ ២០២៥ បានមកដល់ តាំងពីចុងឆ្នាំ ២០១៣ មក សុន្ទរកថាជូនពរឆ្នាំថ្មី ឆ្នាំសកលរបស់លោក Xi Jinping ប្រធានរដ្ឋចិនបានអមជាមួយ ប្រជាជនចិនឆ្លង ឆ្នាំសកលចំនួន១២ ដង ។
បំណងប្រាថ្នារបស់ប្រជាជន ដែលចង់បានជីវភាពរស់នៅល្អប្រសើរ បានទាក់ទាញយកបេះដូងរបស់លោក Xi Jinping ។ លោក Xi Jinping បានថ្លែងនៅក្នុងសារ អបអរសាទររបស់លោកថា “កិច្ចការគ្រួសារ កិច្ចការប្រទេសជាតិ និងកិច្ចការពិភពលោក ការធ្វើឱ្យប្រជាជនរស់នៅ ប្រកបដោយសុភមង្គល គឺជាកិច្ចការធំចម្បង” ។
ឆ្នាំថ្មីបំណងប្រាថ្នាថ្មី ។ លោក Xi Jinping បានថ្លែងនៅក្នុងសារអបអរសាទររបស់លោកថា “គ្រប់ក្រុមគ្រួសារទាំងអស់សុទ្ធតែសង្ឃឹមថា កុលបុត្រប្រុសស្រីនឹងទទួលបានការអប់រំល្អ មនុស្សចាស់នឹងទទួលបានសេវាថែទាំដ៏ល្អប្រសើរហើយយុវជននឹងមានឱកាសអភិវឌ្ឍន៍កាន់តែច្រើន ។ បំណងប្រាថ្នាដ៏សាមញ្ញទាំងនេះគឺជាការរំពឹងចង់បានជីវភាពរស់នៅដ៏ល្អបវររបស់ប្រជាជន “។
សុន្ទរកថាជូនពរឆ្នាំថ្មីឆ្នាំសកលក៏ជាបង្អួចមួយ សម្រាប់សង្កេតមើលដំណើរការជំរុញកិច្ច កសាងប្រទេសខ្លាំងពូកែ និងការស្តារប្រជាជាតិឡើងវិញ តាមរយៈទំនើបកម្មតាមបែបផែនចិន។ លោក Xi Jinping បានថ្លែង នៅក្នុងសុន្ទរកថាជូនពរឆ្នាំថ្មីឆ្នាំសកលថា “នៅលើដំណើរថ្មី នៃទំនើបកម្មតាមបែនផែនចិន មនុស្សគ្រប់គ្នា គឺជាតួឯក រាល់ការរួមចំណែកមានតម្លៃ ទាំងអស់ហើយគ្រប់ពន្លឺរស្មីសុទ្ធ តែភ្លឺចែងចាំង ៕