ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីទី៣១ របស់ប្រទេសថៃ ដែលជាកូនស្រីរបស់លោក ថាក់ស៊ីន មានទ្រព្យសម្បត្តិជាង ៤០០លានដុល្លារ

Bangkok Post

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា NACC បានប្រកាសកាលពីថ្ងៃសុក្រ លើការប្រកាសទ្រព្យសម្បត្តិ និងការទទួលខុសត្រូវរបស់លោកស្រី ផែតងតាន ដែលបានក្លាយជានាយករដ្ឋមន្ត្រីទី៣១ កាលពីថ្ងៃទី៦ ខែកញ្ញាឆ្នាំមុន បន្ទាប់ពីតុលាការធម្មនុញ្ញដកលោក សេដ្ឋា ថាវីស៊ីន ចេញពីតំណែងជានាយករដ្ឋមន្ត្រីកាលពីថ្ងៃទី ១៤ ខែសីហា។

សេចក្តីប្រកាសបានបញ្ជាក់ថា ទ្រព្យសម្បត្តិរបស់ប្តីប្រពន្ធមួយគូនេះ មានចំនួនសរុប ១៣,៩៩ ពាន់លានបាត ដោយទ្រព្យសម្បត្តិរបស់លោកស្រី ផែតងតាន មានតម្លៃ ១៣,៨៤ ពាន់លានបាត និងរបស់លោក ពីតាកា ជាស្វាមី មានចំនួន ១៤១,១១ លានបាត ចំណែកកូន​ៗរបស់​ពួក​គេ​មាន​ទ្រព្យ​សម្បត្តិ​ចំនួន ៥០ ម៉ឺន​បាត។

បំណុលសរុបរបស់ប្តីប្រពន្ធនេះមាន ៤,៤៤ ពាន់លានបាត រួមទាំង ៤,៤៣ ពាន់លានបាតរបស់អ្នកស្រី ផែតងតាន និង ១,១៧ ពាន់លានបាតរបស់ស្វាមី ។

នាយករដ្ឋមន្ត្រីថៃអាយុ ៣៨ ឆ្នាំរូបនេះ បានរាយការណ៍ពីប្រាក់ចំណូលប្រចាំឆ្នាំចំនួន ២៦៥ លានបាត រួមទាំងប្រាក់បៀវត្សរ៍ ៣,៤០ លានបាត , ភាគលាភ ២៥៩,២៦ លានបាត, ការប្រាក់ ២ លានបាត និងការជួល ៨៩០,០០០ បាត។ ការចំណាយប្រចាំឆ្នាំរបស់លោកស្រីមានចំនួនសរុប ៥៧,៧២ លានបាត ដែលរួមមាន ៤៥ លានបាតសម្រាប់ការចំណាយផ្ទាល់ខ្លួន និង ៧ លានបាតសម្រាប់ការចំណាយគ្រួសារ៕

ប្រែសម្រួលៈ ណៃ តុលា

To Top