ថ្ងៃទី៥ ខែមករា «រាត្រីសមោសរអបអរសាទរបុណ្យ ចូលឆ្នាំថ្មីប្រពៃណីចិន ឆ្នាំ២០២៥» ដែលរៀបចំដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានបញ្ចប់ការហាត់សម លើកដំបូង ។ រាត្រីសមោសរពោរពេញ ទៅដោយបរិយាកាស ដ៏សប្បាយរីករាយនិង សិរីមង្គល ដែលធ្វើឡើងក្រោមប្រធានបទ “សម្រេចជោគជ័យគ្រប់ភារកិច្ចនៅឆ្នាំម្សាញ់ បន្តវេនវប្បធម៌គ្រប់ជំនាន់ !” បានបង្ហាញពីប្រទេសចិន ដ៏ស្រស់ប្រិមប្រិយដែលមានភ្នំនិងទឹក ដ៏ស្រស់ស្អាតនិងជីវភាព រស់នៅប្រកបដោយសុភមង្គល របស់ក្រុមគ្រួសារចិន តាមរយៈទម្រង់សិល្បៈនិង ការសម្តែងប្រកប ដោយការច្នៃប្រឌិតថ្មីច្រើនបែបយ៉ាង ។
ថ្ងៃទី ៤ ខែធ្នូ ឆ្នាំ២០២៤ “បុណ្យចូលឆ្នាំថ្មីចិន៖សកម្មភាព សង្គមរបស់ជនជាតិចិន ដើម្បីអបអរសាទរ បុណ្យចូលឆ្នាំ ប្រពៃណីចិន ” ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ របស់អង្គការយូណេស្កូ ។ ក្នុងនាមជារាត្រីសមោសរអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន លើកដំបូងបន្ទាប់ពីការស្នើ សុំចុះបញ្ជីក្នុង បេតិកភណ្ឌពិភពលោក ដោយជោគជ័យ ក្រុមអ្នកដឹកនាំរឿងនឹងបម្លែងនិងអភិវឌ្ឍ ទំនៀមទំលាប់បុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន និងសិប្បកម្មប្រពៃណី ប្រកបដោយការច្នៃប្រឌិតថ្មី ហើយនឹង ដាក់បញ្ចូលកក្តាបេតិកភណ្ឌ វប្បធម៌អរូបីគ្រប់បែបយ៉ាងក្នុង សិល្បៈតុបតែងឆាក ការរៀបចំកម្មវិធីនិង ការវេចខ្ចប់ខាងចក្ខុវិញ្ញាណ ដើម្បីបង្ហាញយ៉ាងពេញលេញ នូវភាពទាក់ទាញយ៉ាងខ្លាំង នៃវប្បធម៌ប្រពៃណីដ៏ល្អផូរផង់ របស់ប្រជាជាតិចិន ៕