ព័ត៌មានអន្តរជាតិ

លុយអឺរ៉ូ ធ្លាក់តម្លៃក្នុងកម្រិតទាប់បំផុត ក្នុងរយៈពេលដល់ទៅ ២ឆ្នាំជាប់គ្នា

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RTលុយអឺរ៉ូ EURO បានធ្លាក់ចុះដល់កម្រិតខ្សោយបំផុតធៀបនឹង ប្រាក់ដុល្លារអាមេរិកក្នុងរយៈពេល ជាងពីរឆ្នាំចុងក្រោយនេះ។

គិតត្រឹមដើមខែមករានេះលុយ EURO ស្មើនឹងលុយដុល្លារ USD ត្រឹមតែ១,០៣ប៉ុណ្ណោះដែល ការ​ធ្លាក់​ចុះ​ត្រូវបានគេមើលឃើញ​ថា បានកើត​ឡើង​ចំ​ពេល​ដែល​ការ​ជាប់​គាំង​សេដ្ឋកិច្ច ​របស់​ប្រទេស​អាល្លឺម៉ង់​ជា​បន្ត​បន្ទាប់ និង​វិបត្តិ​ថាមពល​ទូទាំង​សហភាព​អឺរ៉ុប។

លុយអឺរ៉ូបានធ្លាក់ចុះ ០,៤ភាគរយ ធៀបនឹងប្រាក់ដុល្លារ កាលពីព្រឹកថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដោយធ្លាក់ទៅដល់១,០៣២ដុល្លារ  ហើយរូបិយប័ណ្ណអ៊ឺរ៉ុបមិនបាន ជួញដូរក្នុងកម្រិតទាបនេះធៀបនឹង ប្រាក់ដុល្លារចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២២មកម្ល៉េះ នៅពេលដែលសហភាពអឺរ៉ុបភាគច្រើន កំពុងត្រៀមលក្ខណៈសម្រាប់ ការខ្វះខាតឧស្ម័នក្នុងរដូវរងារ បន្ទាប់ពីប្លុកនេះបានរារាំងឥន្ធនៈហ្វូស៊ីលរបស់រុស្ស៊ី។

គួរឲ្យដឹងដែរថាសេដ្ឋកិច្ចអាល្លឺម៉ង់ នៅតែងើបឡើងវិញពីផលប៉ះពាល់ នៃការដាក់ទណ្ឌកម្មនេះដោយ វាបានធ្លាក់ចុះនៅឆ្នាំ ២០២៣ និង២០២៤ ខណៈពេលដែលធនាគារកណ្តាល របស់ប្រទេសបានព្យាករណ៍ ពីកំណើនតិចតួចត្រឹមតែ ០,២ភាគរយប៉ុណ្ណោះ នៅក្នុងឆ្នាំ២០២៥នេះ៕

ប្រែសម្រួល៖ ស៊ុន លី

To Top