ប៉េកាំង៖ ប្រទេសចិន ត្រូវបានគេរំពឹងថានឹ ងផ្តោតលើការសងសឹកនៃសង្គ្រាមពន្ធគយ ជាមួយសហរដ្ឋអាមេរិកនៅឆ្នាំ២០២៥ បន្ទាប់ពីប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ ត្រឡប់ទៅកាន់សេតវិមានវិញក្នុងខែមករា ខណៈពេលដែលកំពុងស្វែងរកការ កែលម្អទំនាក់ទំនងជាមួយប្រទេសជប៉ុន ដែលអាចប្រឈមមុខនឹងពន្ធនាំចូលខ្ពស់ផងដែរ។
ជាមួយនឹងសេដ្ឋកិច្ចរបស់ខ្លួនទទួលរងពីការធ្លាក់ចុះ ចំពេលមានវិបត្តិវិស័យអចលនទ្រព្យ ដែលអូសបន្លាយនោះ មហាអំណាចអាស៊ីមួយនេះ បាននឹងកំពុងរៀបចំផែនការជំរុញ សកម្មភាពជាបន្តបន្ទាប់ចាប់តាំងពីខែកញ្ញា។ អ្នកជំនាញខ្លះឲ្យដឹងថា វាប្រហែលជាមិនមានទីតាំងល្អ ក្នុងការដោះស្រាយជម្លោះពាណិជ្ជកម្ម ជាមួយសហរដ្ឋអាមេរិក ដូចដែលនៅក្នុងអំឡុងពេលអាណត្តិ ៤ឆ្នាំដំបូងរបស់លោក ត្រាំ រហូតដល់ឆ្នាំ២០២១ ដូច្នោះដែរ។
ប្រធានាធិបតីចូលមកដល់ ដែលគាំទ្រលទ្ធិគាំពារនិយមផ្នែកពាណិជ្ជកម្ម ពោលគឺទិសស្លោក “America First” ដែលបានប្ដេជ្ញាក្នុងអំឡុងយុទ្ធនាការ បោះឆ្នោតប្រធានាធិបតីថានឹងដាក់ពន្ធនាំចូល ៦០ ភាគរយ ឬច្រើនជាងនេះលើទំនិញចិនទាំងអស់ ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងរបស់លោក ដើម្បីបង្កើតការងារ និងការពារឧស្សាហកម្មនៅក្នុងសហរដ្ឋអាមេរិក។
នៅក្នុងខែវិច្ឆិកា លោក ត្រាំ ក៏បានឲ្យដឹងផងដែរថា លោកនឹងដាក់ពន្ធបន្ថែម ១០ ភាគរយលើទំនិញពីប្រទេសចិន ដោយលើកឡើងពីការបរាជ័យរបស់ខ្លួនក្នុងការបំពេញការសន្យារបស់ខ្លួន ក្នុងការបង្កើតការកាត់ទោសប្រហារជីវិត សម្រាប់មនុស្សដែលចាប់បានពីការជួញដូរសារធាតុ fentanyl ដែលជាមូលហេតុនាំមុខគេនៃការស្លាប់ដោយប្រើថ្នាំជ្រុលនៅសហរដ្ឋអាមេរិក។
លោក ត្រាំ មិនបានពន្យល់ពីរបៀប ដែលគោលនយោបាយនៃការដំឡើងពន្ធបន្ថែម ៦០ ភាគរយ និង ១០ ភាគរយពាក់ព័ន្ធនោះទេ។ ប្រទេសជប៉ុន ថ្វីត្បិតតែជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកក៏ដោយ ក៏ប្រហែលជាមិនមានភាពស៊ាំ នឹងការដំឡើងពន្ធខ្ពស់ ដូចដែលលោក ត្រាំ បានសន្យាក្នុងអំឡុងយុទ្ធនាការបោះឆ្នោត របស់លោកក្នុងការយកពន្ធពី ១០ ទៅ ២០ ភាគរយលើការនាំចូលសកលទាំងអស់នោះដែរ។
លោក Takamoto Suzuki អ្នកគ្រប់គ្រងផ្នែកស្រាវជ្រាវសេដ្ឋកិច្ច នៅអង្គភាពពាណិជ្ជកម្មចិន Marubeni Corp. បានឲ្យដឹងថា លោកជឿជាក់ថា ត្រាំ មានបំណងប្រើប្រាស់ការគំរាមកំហែងនៃពន្ធបន្ថែម ៦០ ភាគរយដើម្បីឈានដល់កិច្ចព្រមព្រៀង ជាមួយទីក្រុងប៉េកាំង ដើម្បីឈ្នះអ្វីដែលទីក្រុងវ៉ាស៊ីនតោន ចង់បាន ជាជាងឆ្លងកាត់នីតិវិធីដ៏លំបាក ដើម្បីដឹងពីការឡើងភ្នំ បើទោះជាការលើកឡើងបែបនេះ គ្រាន់តែជាឧទាហរណ៍យ៉ាងណាក្ដី៕
ប្រែសម្រួល ឈូក បូរ៉ា