ព័ត៌មានអន្តរជាតិ

សន្តិសុខស៊ីរី នៅតែស្ថិតក្នុងភាពផុយស្រួយ ក្រោយការទម្លាក់របបលោក អាសាដ

AFP
" "

ដាម៉ាស់៖ ឧប្បត្តិហេតុបានកើតឡើងជាបន្តបន្ទាប់ នៅទូទាំងប្រទេសស៊ីរី កាលពីចុងសប្តាហ៍កន្លងទៅ ដោយបានបង្ហាញពីភាពផុយស្រួយ នៃស្ថានភាពសន្តិសុខនៅក្នុងប្រទេស ដែលហែកហួរដោយសង្គ្រាមមួយនេះ បន្ទាប់ពីការបណ្តេញរដ្ឋាភិបាលរបស់លោក បាដា អាល់អាសាដ កាលពីខែមុន។

នៅក្នុងខេត្ត Quneitra ភាគខាងត្បូងប្រទេសស៊ីរី កងកម្លាំងអ៊ីស្រាអែល តាមសេចក្តីរាយការណ៍ បានឆ្លងចូលទៅក្នុងភូមិជាច្រើនកាលពីថ្ងៃអាទិត្យ ដោយបានដំឡើងរបាំង ដែលរំខានដល់ជីវិតរស់នៅរបស់ជនស៊ីវិល និងបានបិទសាលារៀននៅក្នុង សហគមន៍យ៉ាងហោចណាស់មួយកន្លែង នេះបើយោងតាមក្រុមសង្កេតការណ៍សិទ្ធិមនុស្សស៊ីរី។

" "

ក្រុមសង្កេតការណ៍ដែលដកស្រង់សំដីសាក្សីបានឲ្យដឹងថា អ្នកស្រុកបានព្យាយាមរារាំងការលុកលុយ ប៉ុន្តែអង្គភាពអ៊ីស្រាអែល បានរុលទៅមុខ ដោយបានកាន់កាប់មុខតំណែង និងឃុំខ្លួនយ៉ាងហោចណាស់មនុស្ស នៅក្នុងខេត្ត Daraa ក្បែរនោះ។ ភាពតានតឹងក៏បានបន្តកើតមាន នៅភាគខាងជើងប្រទេសស៊ីរី ជាកន្លែងដែលក្រុមបក្សពួក ដែលគាំទ្រដោយតួកគីនៅក្នុងជួរកងទ័ពជាតិស៊ីរី (SNA) បានកំណត់គោលដៅលើកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដែលគាំទ្រដោយសហរដ្ឋអាមេរិក នៅជិត Manbij ភាគឦសាននៃទីក្រុងអាឡិបប៉ូ។

" "

ក្រុមសង្កេតការណ៍បានរាយការណ៍ថា ការវាយប្រហារតាមអាកាសរបស់តួកគី ក្នុងគោលបំណងរំលោភលើខ្សែការពារ SDF ដែលអាចកំណត់គោលដៅ ជាទីតាំងយុទ្ធសាស្ត្រជុំវិញតំបន់ Maskanah ក្នុងទីជនបទអាឡិបប៉ូ។ យោងតាមក្រុមសង្កេតការណ៍បានឱ្យដឹងថា អ្នកប្រយុទ្ធជាង ១០០ នាក់ត្រូវបានសម្លាប់ក្នុងរយៈពេលពីរថ្ងៃនៃការប៉ះទង្គិចគ្នា ដែលភាគច្រើនមកពីកងកម្លាំង ដែលគាំទ្រដោយតួកគី។ ដោយឡែកក្រុមសង្កេតការណ៍បានរាយការណ៍ ពីការកើនឡើងនៃការចរាចរអាវុធធុនតូច ដែលភាគច្រើននៃអាវុធនេះបានលួចចេញ ពីឃ្លាំងយោធារដ្ឋាភិបាល ដែលគេបោះបង់ចោល។

ក្រុមសង្កេតការណ៍បានឲ្យដឹងទៀតថា សព្វាវុធដែលឥឡូវនេះត្រូវបានលក់ក្នុងតម្លៃថោក បានបញ្ចប់នៅក្នុងដៃរបស់ក្មេងជំទង់ ដែលខ្វះការបណ្តុះបណ្តាល និងការយល់ដឹងអំពីគ្រោះថ្នាក់។ ដោយលើកឡើងពីវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យ Mujtahid របស់ទីក្រុងដាម៉ាស់ ក្នុងនោះមានកុមារបន្លោះពី ២ ទៅ ៥ នាក់កំពុងត្រូវបានគេព្យាបាលជារៀងរាល់សប្តាហ៍ ៕

To Top