អំពីការរក្សាក្តីសង្ឃឹម ឃ្លាខាងក្រោមនេះបានលើកទឹកចិត្តរយៈពេល ៩៥ ឆ្នាំហើយ ៖
-វាជានាវាមួយគ្រឿង ក្នុងសមុទ្រ ដែលឈរនៅច្រាំងឆ្នេរ ចោលភ្នែកទៅឃើញក្ដោង
-វាជាថ្ងៃរះ ដែលឈរនៅលើកំពូលភ្នំខ្ពស់ ក៏សម្លឹងមើលឃើញពន្លឺរស្មី ដ៏ចាំងជះចេញមកពីទិសខាងកើត
-កម្ទេចផ្កាភ្លើង អាចដុតឆេះវាលស្មៅ
កាលពីឆ្នាំ ១៩៣០ អត្ថបទវិភាគដ៏ល្បីល្បាញក្រោមចំណង « កម្ទេចផ្កាភ្លើង អាចដុតឆេះវាលស្មៅ » បានចេញផ្សាយ លោក ម៉ៅ សេទុង បាននិពន្ធដើម្បីពន្យល់ថា ទោះបីជាអ្វីៗដែលទើបចាប់ផ្តើមវាមានកម្លាំងទន់ខ្សោយក្តី ប៉ុន្តែ នឹងរីកចម្រើនដល់កម្រិតខ្លាំងក្លានៅពេលអនាគត ។
កាលនោះ មូលដ្ឋាន បដិវត្តន៍ជនបទទីមួយ របស់ចិនទើបត្រូវបង្កើតឡើងក្នុងតំបន់ភ្នំ ជីងកាងសាន ។ ប្រឈមមុខនឹងការព្រួយបារម្ភ បណ្តាលមកពីបញ្ហា លំបាកនៃវិបត្តិយោធា និងសេដ្ឋកិច្ច ដែលមកពីការហ៊ុំព័ទ្ធពីសត្រូវ អត្ថបទបានវិភាគ យ៉ាងស៊ីជម្រៅអំពីសភាពការណ៍ ដំណាក់កាលវែងឆ្ងាយ បានជួយពង្រឹង កម្ទេចផ្កាភ្លើង នៃក្តីសង្ឃឹមនៅក្នុងដួងចិត្តរបស់អ្នកទាំងឡាយ ។ កាលនោះ ក្នុងប្រទេសចិនមានកសិករក្រីក្រច្រើន បានត្រឹមតែជួលដី ពីម្ចាស់ដី ត្រូវទទួលរងការកេងប្រវ័ញ្ចយ៉ាងធ្ងន់ធ្ងរ ប្រឈមនឹងការគំរាមកំហែង នៃការស្លាប់ដោយសារអត់ឃ្លាន។ បក្សកុម្មុយនីស្តចិន បានចាប់ផ្តើមធ្វើបដិវត្តដីធ្លី ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ដើម្បីធានាសិទ្ធិរស់រានមានជីវិតរបស់កសិករ បន្ទាប់មក ខំតស៊ូដើម្បីស្វែង រកនូវសេចក្ដី សុខសុភមង្គល ជូនដល់ប្រជាជន ការគាំទ្រពីសាធារណជនកាន់តែខ្លាំងឡើងៗ ដែលនៅទីចុងបញ្ចប់បានជំរុញ ឱ្យកម្ទេចផ្កាភ្លើងនេះអាចគ្រប់ដណ្តប់ទូទាំងប្រទេសចិន និងកកើតក្លាយជាមាគ៌ាថ្មីនៃការអភិវឌ្ឍ ។
តាំងពីចូលក្នុងយុគសម័យថ្មី ឯកសារការងារដំបូង ដែលប្រកាសដោយមជ្ឈិមចិនជារៀងរាល់ឆ្នាំ ផ្តោតលើប្រធានបទស្នូលតែមួយ ៖ ជំរុញឱ្យជីវភាពរស់នៅរបស់កសិករ កាន់តែល្អបវរ បន្តជំរុញការធ្វើទំនើបកម្ម នៃកសិកម្មនិងជនបទ ។ ប្រទេសចិនខិតខំពេញទំហឹង ដើម្បីដោះស្រាយបញ្ហាក្រីក្រក្នុងជនបទ សម្រេចបាននូវការកាត់បន្ថយភាពក្រីក្រ ដែលមានចំនួនប្រជាជន ៨០០ លាននាក់ ។
លោក Xi Jinping មេដឹកនាំកំពូល ប្រទេសចិន ជាប្រមុខរដ្ឋពីទីជនបទ ។ លោកបានបូកសរុបបទពិសោធន៍ ជំនាន់មុនៗលើកឡើង នូវគំនិតធ្វើអភិបាលកិច្ចដែល “មិនធ្វើឱ្យប្រជាជនខកបំណង” ហើយផ្តួចផ្តើមឱ្យបណ្តាប្រទេសសកលខាងត្បូង រួមគ្នាឆ្ពោះទៅកាន់ទំនើបកម្ម អំពាវនាវឱ្យពិភពលោកអភិវឌ្ឍរួមគ្នា ដែលនេះជាការជួយពង្រឹងទំនុកចិត្ត។
ពិតមែនក្តីសុបិននៅឆ្ងាយក្តី តែបើខិតខំស្វែងរកនឹងអាចសម្រេចបាន ពិតមែនបំណងប្រាថ្នាពិបាកបំពេញបានក្តី តែបើប្រកាន់ខ្ជាប់នឹងអាចសម្រេចបាន។
យើងស្ថិតក្នុងសម័យមួយ ដែលពោរពេញទៅដោយបញ្ហាប្រឈម ក៏ពោរពេញទៅដោយក្តីសង្ឃឹម ។
ក្តីសង្ឃឹម គឺជារបស់ ដ៏មានតម្លៃបំផុត ក្នុងយុគសម័យនេះ៕