ព័ត៌មានអន្តរជាតិ

លោក Trump ៖ សមាជិកណាតូ ទាំងឡាយ គួរតែបង្កើនខ្ទង់ចំណាយ យោធាបន្ថែមទៀត

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក ជាប់ឆ្នោតលោក Donald Trump បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសដែលជាសមាជិក អង្គការណាតូ គួរតែចាប់ផ្តើមចំណាយ យ៉ាងហោចណាស់៥ភាគរយ នៃផលិតផលក្នុងស្រុក សរុបរបស់ពួកគេ លើវិស័យការពារជាតិ។

លោកបានប្រាប់សន្និសីទសារព័ត៌មានទៀតថា សមាជិកអឺរ៉ុបនៃប្លុកយោធាដែលដឹកនាំដោយសហរដ្ឋអាមេរិក បន្តចំណាយ ចំណែកតូចមួយ នៃអ្វីដែលក្រុងវ៉ាស៊ីនតោន ចំណាយលើវិស័យការពារជាតិ បើទោះបីជាពួកគេរងផលប៉ះពាល់ កាន់តែខ្លាំងដោយជម្លោះដែលកំពុងបន្តរវាងទីក្រុងមូស្គូ និងគៀវក៏ដោយ។

លោក Trump បានប្រាប់អ្នកកាសែតនៅឯអគារអចលនៈទ្រព្យរដ្ឋហ្វ្លរីដារបស់គាត់ថា ខ្ទង់ចំណាយគួរតែជា ៥ភាគរយ មិនមែន២ភាគរយនោះទេដោយសំដៅទៅលើកម្រិតនៃការចំណាយដែលកំណត់ដោយប្លុកសម្រាប់សមាជិករបស់ខ្លួន។

ប្រទេសមួយចំនួននៅក្នុងអង្គការណាតូ បានទាញយកផលប្រយោជន៍ ពីយើងនេះបើយោងតាមអ្វីដែលលលោក ប្រធានាធិបតីជាប់ឆ្នោត របស់សហរដ្ឋអាមេរិក បាននិយាយបន្ថែម។

សេចក្តីថ្លែងការណ៍ ដែលគាត់បានធ្វើក្នុងអំឡុង ពេលអាណត្តិប្រធានាធិបតីដំបូងរបស់គាត់ គឺគាត់បានជំរុញឱ្យរដ្ឋជា សមាជិកអង្គការណាតូគួរតែចំណាយប្រាក់បន្ថែមលើវិស័យ ការពារជាតិ ហើយដោយព្រមានទៀតថាសហរដ្ឋអាមេរិក នឹងមិនការពារពួកគេ ក្នុងករណីមានការឈ្លានពាន ពីបរទេសឡើយ។

គួរឲ្យដឹងដែរថាកាល​ពី​ថ្ងៃ​អង្គារ លោក Trump ក៏​បាន​និយាយ​ផង​ដែរ​អំពី​វិសមភាព​ក្នុង​ការ​ចំណាយ​លើ​វិស័យ​ការពារ​ជាតិ​រវាង​ប្រទេស​សមាជិក​ផ្សេងៗហើយបើ យោងតាមលោក Trump ទីក្រុងវ៉ាស៊ីនតោនកំពុងចំណាយ លុយរាប់ពាន់លានច្រើន ជាងតំបន់អឺរ៉ុបទាំងមូផង ៕

ប្រែសម្រួល៖ស៊ុនលី

To Top