ព័ត៌មានអន្តរជាតិ

លោក Zelensky ចោទប្រកាន់ក្រុមហ៊ុន អាមេរិកមួយចំនួន ពីបទពុករលួយ

RT News
" "

បរទេស ៖ យោងតាមការចេញផ្សយារបស់ RT លោក Vladimir Zelensky បានអះអាងថាអំពើពុករលួយ និង ការបញ្ចុះបញ្ចូលសាជីវកម្ម របស់សហរដ្ឋអាមេរិក គួរតែត្រូវបានស្តីបន្ទោស ចំពោះបញ្ហានៅអ៊ុយក្រែនដែលមិន បានទទួលជំនួយផ្នែកយោធាពាក់កណ្តាល ដែលវាត្រូវបានសន្យា ដោយទីក្រុងវ៉ាស៊ីនតោន។

មេដឹកនាំអ៊ុយក្រែនបាននិយាយកាលពីខែមុនថា ខណៈពេលដែលសហរដ្ឋអាមេរិក បានបែងចែកថវិកាប្រហែល១៧៧ ពាន់លានដុល្លារ សម្រាប់ផ្តល់ហិរញ្ញប្បទាន ដល់ទីក្រុងគៀវ ចាប់តាំងពីការកើនឡើង នៃជម្លោះជាមួយរុស្ស៊ី ក្នុងឆ្នាំ២០២២នោះប៉ុន្តែជាក់ស្តែង មិនមែនថវិកា ឬកញ្ចប់ជំនួយទាំងអស់ ត្រូវបានផ្តល់ឱ្យនោះទេ។

" "

ក្នុងអំឡុងពេលបទសម្ភាសន៍ជាមួយ podcaster Lex Fridman កាលពីថ្ងៃអាទិត្យ Zelensky បានអះអាងថាទីក្រុង មិនទាន់ទទួលបានការគាំទ្រ សូម្បីតែពាក់កណ្តាល ដែលបានសន្យាដោយវ៉ាស៊ីនតោន នៅឡើយទេ។
លោកប្រធានាធិបតីរូបនេះក៏​បាន​អះអាងដែរ​ថា លោក​បាន​អំពាវនាវ​ទៅ​ក្រុង​វ៉ាស៊ីនតោន ​ឲ្យ​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​យន្តហោះ​ដឹក​ទំនិញ​របស់​ អ៊ុយក្រែន​ផ្ទាល់​ ដើម្បី​ផ្តល់​ជំនួយ​ដើម្បី​ចៀសវាង​ការ​បង់​ថ្លៃ​ដឹក​ជញ្ជូនពីសំណាក់ ក្រុមហ៊ុនអាមេរិក ទាំងនោះផងដែរ៕

" "

ប្រែសម្រួល៖ស៊ុនលី

To Top