កីឡា

AC Milan បន្តជួបបញ្ហាជំវិញបញ្ហាកុងត្រារបស់ Rashford ដោយសារតែ Man UTD ចង់ផ្តល់ត្រឹមកុងត្រាខ្ចីជើង

AFP

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹបយក្សអ៊ីតាលី AC Milan បានព្រមានក្លឹបបិសាចក្រហម​ Man UTD ខ្លួននឹងមិនចំណាយលុយទាំងអស់ ទៅលើកុងត្រារបស់កីឡាករខ្សែប្រយុទ្ធ Marcus Rashford ឡើយប្រសិនបើក្លឹបអង់គ្លេសនេះ នឹងផ្តល់ត្រឹមកុងត្រាខ្វីជើង។

មកទល់ពេលនេះក្លឹប AC Milan នៅកំពុងបន្តពិភាក្សាជាមួយនឹងបិសាចក្រហម Man UTD នៅឡើយអំពីលទ្ធភាពនៃការផ្ទេរកីឡាករ ខ្សែប្រយុទ្ធអង់គ្លេសខណៈដែល Man UTD បានទាមទារឲ្យក្លឹបក្នុងការទទួលខុសត្រូវ លើប្រាក់ខែទាំងអស់របស់ កីឡាករក្នុងកុងត្រាខ្ចីជើងប៉ុណ្ណោះ។

ប្រាក់កម្រៃ៣២៥០០០ផោន ក្នុងមួយសប្តាហ៍ត្រូវបានច្រានចោលដោយ AC Milan ដោយពួកគេបញ្ជាក់ថា នឹងចំណាយត្រឹមតែពាក់កណ្តាលប៉ុណ្ណោះ ប្រសិនបើជាកុងត្រាខ្វីជើងបែបនេះ។

គួរឲ្យដឹងដែរថា Rashford នឹងអាចក្លាយទៅជាកីឡាករ ដែលមានប្រាក់កម្រៃខ្ពស់ជាងគេបំផុតនៅ AC Milan ខណៈដែលបច្ចុប្បន្នកីឡាករដែលអាចទទួលបាន ចំណូលខ្ពស់ជាងគេពីក្លឹបនោះគឺ Alvaro Morata ប៉ុណ្ណោះដែលទទួលបានត្រឹមតែ ១៥០០០០ផោនក្នុងមួយសប្តាហ៍៕

ប្រែសម្រួល៖ ស៊ុន លី

To Top