ព័ត៌មានអន្តរជាតិ

រដ្ឋបាលថ្មី លោក Trump មានសិទ្ធរក្សាទុកកញ្ចប់លុយតម្លៃ រាប់ពាន់លានដុល្លារ ចេញពីផែនការជំនួយ ដែលអនុម័តដោយលោក Biden

RT News

បរទេស ៖ យោងតាមការចេញផ្សាយ របស់មន្ទីរបញ្ចកោណបានប្រកាសថា ប្រធានាធិបតីអាមេរិក Joe Biden នឹងមិនចំណាយថវិកា ជំនួយយោធាទាំងអស់ របស់គាត់សម្រាប់អ៊ុយក្រែន មុនពេលចូលកាន់តំណែងរបស់ប្រធានាធិបតី ជាប់ឆ្នោត Donald Trump ទេដោយមានន័យថា វានឹងនៅមានចំនួនសេសសល់ ទុកឱ្យរដ្ឋបាលថ្មី យ៉ាងហោចណាស់ជាច្រើនពាន់លានដុល្លារទៀត ដើម្បីសម្រេចចិត្តថា តើត្រូវផ្តល់ទៅឱ្យទីក្រុងគៀវឬយ៉ាងណា។

ប្រទេសអ៊ុយក្រែនបានទទួលជំនួយផ្នែកយោធា ហិរញ្ញវត្ថុ និងជំនួយមនុស្សធម៌សរុបចំនួន១២២ ពាន់លានដុល្លារមកហើយពីសហរដ្ឋអាមេរិក ចាប់តាំងពីជម្លោះជាមួយរុស្ស៊ីបានកើនឡើងក្នុងខែកុម្ភៈ ឆ្នាំ២០២២ នេះបើយោងតាមតួលេខចុងក្រោយដែលផ្តល់ដោយមន្ទីរប៉ង់តាហ្គោន។

សមាសធាតុយោធានៃទំហំជំនួយសរុបទាំងនេះបានមកពីប្រភពសំខាន់ពីរគឺមានដូចជាខ្ទង់ចំណាយដែលបានអនុម័តដោយសភា និងដែនអជ្ញានៃការប្រើប្រាស់ដោយប្រធានាធិបតី ដែលជាមូលនិធិដែលគ្របដណ្តប់ដោយសភាដែលលោក Biden អាចប្រើប្រាស់ដើម្បីបញ្ជូនអាវុធ និងគ្រាប់រំសេវពីស្តុករបស់សហរដ្ឋអាមេរិកដោយផ្ទាល់ទៅកាន់ទីក្រុងគៀវ។

គួរឲ្យដឹងដែរថារដ្ឋបាលលោក Biden បានប្រើប្រាស់សិទ្ធិអំណាចនេះចំនួនសរុប៧២ដងមកហើយដើម្បីផ្ទេរអាវុធទៅឱ្យអ៊ុយក្រែន ដែលថ្មីៗនេះកាលពីថ្ងៃព្រហស្បតិ៍ នៅពេលដែលរដ្ឋមន្ត្រីការពារជាតិ Lloyd Austin បានប្រកាសកញ្ចប់អាវុធចំនួន ៥០០លានដុល្លារ ដែលរួមមានមីស៊ីលប្រឆាំងអាកាស គ្រាប់កាំភ្លើងធំ និងមីស៊ីលពីអាកាសទៅដីផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top