ព័ត៌មានអន្តរជាតិ

កោះតៃវ៉ាន់ នឹងដាក់ពង្រាយប្រព័ន្ធមីស៊ីលផ្គត់ផ្គង់ ដោយអាមេរិកចំនួន ២គ្រឿងទៀត នៅត្រឹមចុងឆ្នាំនេះ

AFP

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិបានប្រកាសកាលពីថ្ងៃសុក្រថា តៃវ៉ាន់គ្រោងនឹងដាក់ពង្រាយ ប្រព័ន្ធការពារកាំជ្រួចថ្មីដែលផ្គត់ផ្គង់ ដោយសហរដ្ឋអាមេរិកនៅចុងឆ្នាំនេះ។

មីស៊ីលប្រភេទAdvanced Surface-to-Air Missile Systems (NASAMS) នឹងត្រូវបានដំឡើងនៅក្នុងទីតាំងសំខាន់ៗ ជាយុទ្ធសាស្ត្រនៅភាគខាងជើងនៃកោះនេះ រួមទាំងស្រុក Songshan របស់តៃប៉ិ និងស្រុក Tamsui នៃទីក្រុងតៃប៉ិថ្មីផង។

NASAMS នេះគឺជាអាវុធដែលផលិតដោយប្រទេសន័រវេស គឺជាប្រព័ន្ធការពារដែនអាកាសរយៈចម្ងាយមធ្យម អាចភ្ជាប់បំពាក់ជាមួយនឹងយន្តហោះ និងយន្តហោះគ្មានមនុស្សបើកផងហើយ  វារួមបញ្ចូលបច្ចេកវិទ្យារ៉ាដាកម្រិតខ្ពស់ និងតំណភ្ជាប់ទិន្នន័យយុទ្ធសាស្ត្រយោធា ដើម្បីប្រឆាំងនឹងការគំរាមកំហែងពីលើអាកាស។

ផ្ទាំងពាណិជ្ជកម្ម

ទីភ្នាក់ងារសហប្រតិបត្តិការ សន្តិសុខការពារជាតិអាមេរិក បានអនុម័តការលក់អាវុធ NASAMS ចំនួនបីគ្រឿងទៅកោះតៃវ៉ាន់ ដែលជាផ្នែកមួយនៃកញ្ចប់អាវុធចំនួន ២ពាន់លានដុល្លារ ពេលកន្លងមកដែលបានប្រកាសកាលពីខែតុលាឆ្នាំមុន ដែលជាការកត់សម្គាល់ការលក់អាវុធលើកទី១៧ ហើយទៅដល់កោះតៃវ៉ាន់ក្រោមការគ្រប់គ្រងរបស់ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden៕

ប្រែសម្រួល៖ ស៊ុន លី

To Top