ព័ត៌មានអន្តរជាតិ

កាសែតវ៉ាស៊ិនតោនប៉ុស្តិ សរសេរថា ទណ្ឌកម្មនានា ដែលអាណត្តិលោក Biden អនុម័តនឹងក្លាយ ជាអន្ទាក់ដ៏គ្រោះថ្នាក់ សម្រាប់អាណត្តិលោក Trump

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មានចេញពីកាសែតវ់ាស៊ិនតោន ប៉ុស្តិWashington Postបានឲ្យដឹងថារដ្ឋបាល របស់ប្រធានាធិបតីអាមេរិក Joe Biden បានដាក់អន្ទាក់ជាដាក់ទណ្ឌកម្មនានា សម្រាប់ប្រធានាធិបតីជាប់ឆ្នោត Donald Trump។

ទណ្ឌកម្មដែលបានអនុម័តទាំងឡាយ ដោយអាណត្តិរបស់លោក Bidenនឹងអាចធ្វើឲ្យមានការប្រកួត ប្រជែងផ្នែកនយោបាយ និងផ្លូវច្បាប់ក្នុងការវិលត្រឡប់មកវិញ នូវវិធានការណ៍បោសសម្អាត ដែលផ្តោតលើវិស័យ ថាមពលរបស់រុស្ស៊ី នេះបើយោងតាមប្រភព ដដែលបានរៀបរាប់ ។

កាសែតនេះបានអះអាងថាសកម្មភាព របស់លោក Biden អាចបង្កើតឧបសគ្គយ៉ាងធំ សម្រាប់លោក Trump ប្រសិនបើគាត់ស្វែងរកការដកការរឹតបន្តឹង ដែលឧបសគ្គសំខាន់ៗរួមមានក្របខ័ណ្ឌច្បាប់ ដែលទណ្ឌកម្មត្រូវបានអនុញ្ញាត និងលទ្ធភាពនៃការតស៊ូរបស់សភា ដ៏ខ្លាំងក្លាផងដែរ។

គួរឲ្យដឹងដែរថាសមាជិកសភា មកពីគណបក្សសាធារណរដ្ឋ កាលពីមុនបានជំរុញ ឱ្យមានការពិន័យកាន់តែតឹងរ៉ឹង ដែលអាចធ្វើឱ្យមានភាពស្មុគស្មាញ ដល់កិច្ចខិតខំប្រឹងប្រែងរបស់លោក Trump ដើម្បីបញ្ច្រាសគោលដៅនេះឡើងមកវិញ៕

ប្រែសម្រួល៖ស៊ុនលី

To Top