បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ការពិភាក្សាតាមទូរស័ព្ទ រវាងប្រធានាធិបតី ជាប់ឆ្នោតអាមេរិកលោក Donald Trump និង ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ត្រូវបានរំពឹងទុកក្នុងរយៈពេល ប៉ុន្មានថ្ងៃនិងសប្តាហ៍ ខាងមុខនេះ ។
កាលលើកឡើងនេះត្រូវបានធ្វើឡើងដោយ ទីប្រឹក្សាសន្តិសុខជាតិអាមេរិកដែលចូលមកកាន់តំណែងលោក Michael Waltz ។
លោក Waltz បានប្រាប់ ABC News កាលពីថ្ងៃអាទិត្យថា ការអំពាវនាវដ៏មានសក្តានុពលនេះនឹងអាចដើរតួជាមូលដ្ឋានគ្រឹះសម្រាប់ការចរចាបន្ថែមទៀត និងការជួបផ្ទាល់រវាងលោក Trump និងលោក Putin នាពេលបន្តបន្ទាប់។
Waltz បាននិយាយថា ៖ យើងមិនបានកំណត់ក្របខ័ណ្ឌ ជាក់លាក់សម្រាប់វាទេ ប៉ុន្តែយើងកំពុងធ្វើការលើវា។ ប៉ុន្តែខ្ញុំរំពឹងថានឹងមានការហៅទូរសព្ទ យ៉ាងហោចណាស់ ក្នុងរយៈពេលប៉ុន្មានថ្ងៃនិងសប្តាហ៍ខាងមុខ ។ នោះនឹងជាជំហានមួយ ហើយយើងនឹង យកវាចេញពីទីនោះ ។
គួរឲ្យដឹងដែឬថាមន្ត្រីជាន់ខ្ពស់ ដែលចូលមកកាន់តំណែងថ្មីរូបនេះ ទោះបីជាយ៉ាងណាក្តីគឺមិនបានផ្តល់ការប៉ាន់ប្រមាណថា នៅពេលណាជំនួបរវាង មេដឹកនាំទាំងពីរ នឹងកើតឡើងនោះទេ ដោយគ្រាន់តែបញ្ជាក់ថា ការត្រៀមរៀបចំកំពុងដំណើរ ការរវាងភាគីទាំងពីរ៕
ប្រែសម្រួល៖ស៊ុនលី