ព័ត៌មានអន្តរជាតិ

មហាសេដ្ឋីបច្ចេកវិទ្យាលោក Elon Musk បង្ហាញការគាំទ្រ ចំពោះតំបន់ Greenland ដែលអាចក្លាយ ជាផ្នែកមួយ នៃសហរដ្ឋអាមេរិក

RT News

បរទេស៖ មហាសេដ្ឋីបច្ចេកវិទ្យា លោក Elon Musk បានបង្ហាញការគាំទ្រចំពោះ Greenland ដែលអាចក្លាយជាផ្នែកមួយ នៃសហរដ្ឋអាមេរិក បន្ទាប់ពីប្រធានាធិបតី Donald Trump ចូលកាន់តំណែង បានចាប់អារម្មណ៍ជាថ្មីក្នុងការ ទិញយកកោះគ្រប់គ្រង ដោយខ្លួនឯង របស់ដាណឺម៉ាកមួយនេះ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Elon Musk បានធ្វើការកត់សម្គាល់បែបនេះកាលពីថ្ងៃអាទិត្យដោយសរសេរនៅលើ X ថា “ប្រសិនបើប្រជាជននៅ Greenland ចង់ជាផ្នែកមួយនៃអាមេរិកដែលខ្ញុំសង្ឃឹមថា ពួកគេធ្វើនោះគឺពួកគេនឹងស្វាគមន៍បំផុត!” ក្នុងការធ្វើដូច្នេះ លោកឆ្លើយតបទៅនឹងការស្ទង់មតិថ្មីៗនេះដោយសាកលវិទ្យាល័យ Copenhagen ដែលបង្ហាញថា ភាគច្រើនអ្នកនៅ Greenlanders ពេញចិត្តនឹងឯករាជ្យភាព។

ការអត្ថាធិប្បាយរបស់លោក Musk បានកើតឡើងបន្ទាប់ពីលោក Trump បានសម្តែងការគាំទ្រចំពោះការទិញយកកោះនេះ ដោយពណ៌នាថា វាជា “ភាពចាំបាច់” និងជាបញ្ហា “សន្តិសុខជាតិ” ។ ប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump ដំបូងបានស្នើឱ្យទិញយកតំបន់ Greenland ក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោកនៅឆ្នាំ ២០១៩មកម្លេះ ប៉ុន្តែគំនិតនេះមិនបានទៅណាទេនៅពេលនោះ ដោយសារតែការប្រឆាំងទាំងពី Greenland និង Denmark ។

នាយករដ្ឋមន្ត្រី Greenlandic លោក Mute Egede បានច្រានចោលលទ្ធភាពនៃការលក់កោះនេះទៅឱ្យសហរដ្ឋអាមេរិក ប៉ុន្តែបាននិយាយកាលពីថ្ងៃសុក្រថា “យើងត្រៀមខ្លួនជាស្រេចដើម្បីពិភាក្សា” ជាមួយ Trump ។ លោកបានកត់សម្គាល់ថា៖ «យើងមានបំណងប្រាថ្នាឯករាជ្យ ប្រាថ្នាធ្វើជាម្ចាស់ផ្ទះរបស់យើង… នេះជាអ្វីដែលអ្នករាល់គ្នាគួរគោរព»។

កាលពីថ្ងៃសៅរ៍ សារព័ត៌មាន Axios បានរាយការណ៍ ដោយដក ស្រង់ប្រភពថា ប្រទេសដាណឺម៉ាក ដែលជាសម្ព័ន្ធមិត្ត របស់អង្គការ ណាតូរបស់វ៉ាស៊ីនតោនបានផ្ញើ “សារឯកជន” ទៅកាន់លោក Trump ដែលបង្ហាញសញ្ញាថា ខ្លួនបើកចំហ ដើម្បីពិភាក្សាអំពីការបង្កើន វត្តមានយោធាអាមេរិក នៅក្នុង Greenland ។

កោះដែលមានប្រជាជនប្រហែល ៦០.០០០ នាក់គឺជាកន្លែង សម្រាប់មូលដ្ឋាន យោធាអាមេរិករួចហើយ ហើយដើរតួយ៉ាងសំខាន់ ក្នុងការការពារ របស់អង្គការណាតូ ដោយសារតែទីតាំង យុទ្ធសាស្ត្ររបស់វា ដែលអនុញ្ញាត ឱ្យវាគ្រប់គ្រងផ្លូវដឹកជញ្ជូនសំខាន់ៗ នៅតំបន់អាក់ទិក ដែលអាចធ្វើនាវាចរណ៍ បានកាន់តែច្រើនឡើង ដោយសារតែការឡើងកំដៅផែនដី ៕
ប្រែសម្រួលៈ ណៃ តុលា

To Top