ព័ត៌មានអន្តរជាតិ

ពលរដ្ឋរស់នៅ Greenland ភាគច្រើនគាំទ្រ ដើម្បីអាចក្លាយជាផ្នែកមួយ នៃទឹកដីរបស់សហរដ្ឋអាមេរិក

RT News
" "

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ចំនួន​អ្នក​ដែល​បដិសេធ​ទាំងស្រុង ​នូវ​គំនិត​របស់ប្រធានាធិបតីថ្មីអាមេរិក​លោក Donald Trump ក្នុងការ​ទិញយកដែន​កោះទឹកកកដ៏ធំ Greenland ​ពី​ប្រទេស​ដាណឺម៉ាក​ គឺ​មាន​ត្រឹមតែប្រហែលជា ៣៧ភាគរយប៉ុណ្ណោះ ។

ការស្ទង់មតិថ្មីមួយបានបង្ហាញថា ដោយឡែកសម្រាប់ពលរដ្ឋជាទូទៅ ប្រមាណជា៥៧,៣ភាគរយទៀត នៃចំនួនប្រជាជននៅ Greenland គាំទ្រ សំណើរបស់ប្រធានាធិបតី ជាប់ឆ្នោតអាមេរិក Donald Trump ក្នុងការធ្វើឱ្យកោះនេះ ជាទឹកដី របស់អាមេរិក។

" "

ក្រុមហ៊ុនស្រាវជ្រាវអាមេរិក ដែលមានឈ្មោះ Patriot Polling បាននិយាយកាលពីថ្ងៃចន្ទថា ចំនួននៃអ្នកដែលបដិសេធ សំណើរបស់លោក Trump មានត្រឹមតែ៣៧,៤ភាគរយជាមួយនឹង៥,៣ភាគរយគឺនៅ មិនទាន់សម្រេចចិត្តសោះនៅឡើយ។

" "

រំលឹកដែរថាលោក Trump ដែលធ្លាប់ត្រូវ បានស្នើឲ្យធ្វើការទិញយកដែនកោះ Greenland ពីរដ្ឋាភិបាលទីក្រុង Copenhagen ក្នុងអំឡុងពេលអាណត្តិដំបូង របស់គាត់នៅក្នុងតំណែងនោះ បានវិលត្រឡប់មកបញ្ហានេះវិញ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ។

នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃអង្គារសប្តាហ៍មុន លោកបានបដិសេធ មិនព្រមច្រានចោលការប្រើកម្លាំង ដើម្បីនាំយកកោះដ៏ធំបំផុត របស់ពិភពលោក នៅក្រោមការគ្រប់គ្រង របស់ទីក្រុងវ៉ាស៊ីនតោនទេ ដោយនិយាយថា ៖ វាប្រហែលជាដល់ ពេលហើយថា អ្នកនឹងត្រូវធ្វើអ្វីមួយ។ យើងត្រូវការ Greenland សម្រាប់គោលបំណង សន្តិសុខជាតិ របស់យើង៕

ប្រែសម្រួល៖ស៊ុនលី

To Top