ឡូសអ៊ែនជីឡេស ៖ យោងតាមតម្រួតប្រចាំតំបន់ ឡូសអ៊ែនជីឡេស លោក Robert Luna បានប្រាប់ដល់ អ្នកយកព័ត៌មាន កាលពីថ្ងៃចន្ទថា ពលរដ្ឋប្រហែល៩២.០០០នាក់ នៅតែស្ថិតក្រោមការបញ្ជាជម្លៀស ជាកាតព្វកិច្ចដោយសារ តែភ្លើងឆេះព្រៃនៅរដ្ឋ ឡូសអ៊ែនជីឡេស នៅភាគខាងលិច នៃសហរដ្ឋអាមេរិក ហើយពលរដ្ឋចំនួន ៨៩.០០០នាក់ទៀត កំពុងស្ថិតក្រោមការព្រមាន ឲ្យជម្លៀសចេញផងដែរ ។
យ៉ាងហោចណាស់មនុស្ស ចំនួន២៥នាក់បានស្លាប់ និងជាងរាប់សិបនាក់ផ្សេងទៀត នៅមិនទាន់រាប់បញ្ចូលនៅឡើយ ដោយសារភ្លើងឆេះព្រៃកើតឡើង ជាច្រើនដែលបានឆាបឆេះពាស ពេញតំបន់ឡូសអ៊ែនជីឡេស ។
ភ្លើងឆេះព្រៃដ៏កាចសាហាវ នៅក្នុងតំបន់ឡូសអ៊ែនជីឡេស ដែលបង្កឡើងដោយលក្ខខណ្ឌគ្រោះរាំងស្ងួតធ្ងន់ធ្ងរ និងខ្យល់បក់បោកខ្លាំង បានឆាបឆេះផ្ទៃដីជាង៤០.៥០០ហិចតា និង បានបំផ្លាញសំណង់ជាង ១២.៣០០ខ្នង បើគិតត្រឹមថ្ងៃចន្ទ ។
យោងតាមនាយកដ្ឋានព្រៃឈើ និងការពារភ្លើងរដ្ឋ កាលីហ្វ័រនីញ៉ា ហៅកាត់ (Cal Fire) បានឲ្យដឹងថា ភ្លើងឆេះព្រៃ Palisades ដែលជាភ្លើងឆេះព្រៃ ដ៏ធំជាងគេមានចំនួន១៤ ភាគរយ ហើយភ្លើងឆេះព្រៃ Eaton ដែលជាភ្លើង ឆេះព្រៃធំទី ២មាន៣៣ភាគរយ គិតត្រឹមព្រឹកថ្ងៃចន្ទ ។
អតិថិជនជាង៨០.០០០នាក់ នៅរដ្ឋកាលីហ្វ័រនីញ៉ា គឺគ្មានថាមពលប្រើប្រាស់ទេ ខណៈស្ថានីយ Southern California Edison បានចាប់ផ្តើម បិទថាមពលនៅក្នុងផ្នែកខ្លះ នៃរដ្ឋកាលីហ្វ័រនីញ៉ាខាងត្បូង នៅមុនពេលព្រឹត្តិការណ៍ ខ្យល់បោកបក់ បន្ទាប់ដែលនឹងចាប់ផ្តើម នៅថ្ងៃអង្គារនេះ ៕
ប្រែសម្រួលដោយ៖ម៉ៅ បុប្ផាមករា