ព័ត៌មានអន្តរជាតិ

ស្លាប់៣៦នាក់ ខណៈ៨២នាក់ ត្រូវបានជួយសង្គ្រោះនៅក្នុងប្រតិបត្តិការ នៅកន្លែងអណ្តូងរ៉ែមាសខុសច្បាប់ នៅភាគពាយព្យនៃប្រទេសអាហ្វ្រិកខាងត្បូង

xinhua

JOHANNESBURG៖ ប៉ូលិសបានឲ្យដឹងថា អ្នករុករករ៉ែខុសច្បាប់សរុបចំនួន ១១៨នាក់ ត្រូវបាននាំយកមកលើវិញនៅក្នុងអំឡុងពេល ប្រតិបត្តិការជួយសង្គ្រោះនៅឯអណ្តូងរ៉ែមាស ដែលត្រូវបានគេបោះបង់ចោល កាលពីថ្ងៃចន្ទនិងថ្ងៃអង្គារនៅ Stilfontein នៅខេត្តភាគពាយព្យនៃប្រទេសអាហ្វ្រិកខាងត្បូង ដោយកម្មករចំនួន៣៦ នាក់ត្រូវបានបញ្ជាក់ថា បានស្លាប់បាត់បង់ជីវិត ។

នៅពេលប្រតិបត្តិការជួយសង្គ្រោះបានឈានចូលថ្ងៃទី២  “អ្នករុករករ៉ែខុសច្បាប់សរុបចំនួន១១៨នាក់ ត្រូវបានស្រង់ចេញនៅម៉ោងវេលាម៉ោង ៤និង០០ល្ងាច ត្រូវនឹងម៉ោង១៤និង០០នាទីនៅថ្ងៃអង្គារ”  អ្នកនាំពាក្យរបស់សេវាប៉ូលិសអាហ្វ្រិកខាងត្បូង លោកស្រី Athlenda Mathe បានបញ្ជាក់ដូច្នេះ ។

លោកស្រី Mathe បានបញ្ជាក់ថា នៅថ្ងៃដំបូងនៃប្រតិបត្តិការដែលបាន ចាប់ផ្តើមកាលពីថ្ងៃចន្ទបានឃើញ អ្នកជីករ៉ែខុសច្បាប់ចំនួន៣៥នាក់ ត្រូវបានជួយសង្គ្រោះដោយចំនួន ៩នាក់បានស្លាប់ ហើយនៅថ្ងៃទី២ “អ្នកជីករ៉ែខុសច្បាប់សរុបចំនួន ៨៣នាក់ ត្រូវបានដកចេញហើយចំនួន ៥៦នាក់នៅរស់ និងចំនួន២៧នាក់ ត្រូវបានបញ្ជាក់ឲ្យដឹង” ។

លោកស្រីបានបញ្ជាក់ថា “បុគ្គលទាំង៨២នាក់ ដែលត្រូវបានឃាត់ខ្លួនកំពុងប្រឈមនឹង ការចោទប្រកាន់ពីបទជីករ៉ែខុសច្បាប់ រំលោភបំពាន និងការបំពានច្បាប់អន្តោប្រវេសន៍” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top