ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា ប៊ិះក្លាយជាជនរងគ្រោះ ដោយការឆបោកតាមទូរស័ព្ទ

VN Express
" "

បរទេស៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា ស្ទើរតែធ្លាក់ខ្លួនជាជនរងគ្រោះ ដោយការឆបោកតាមទូរស័ព្ទដោយប្រើ AI ដើម្បីក្លែងបន្លំសំឡេងមេដឹកនាំបរទេស។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា នាយករដ្ឋមន្ត្រី ដែលជាកូនស្រីពៅអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បាននិយាយថា លោកស្រីបានទទួលសារក្នុងសំឡេង ដែលស្តាប់ទៅដូចគ្នាទៅនឹងមេដឹកនាំដ៏ល្បី ដោយលោកស្រីមិនបានបញ្ជាក់ អត្តសញ្ញាណបុគ្គលនោះទេ។

" "

លោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា បាននិយាយថា «ក្នុងឃ្លីបសំឡេងនោះ គាត់និយាយថាគាត់ទន្ទឹងរង់ចាំជួបខ្ញុំ ហើយធ្វើការជាមួយគ្នា។ លោកស្រីបានខកខានក្នុងការទទួលទូរស័ព្ទ ពីលេខដូចគ្នានៅពេលយប់ មុនពេលសារជាសំឡេងទីពីរនៅថ្ងៃបន្ទាប់ ធ្វើឱ្យលោកស្រីមានការសង្ស័យ។

" "

លោកស្រីបាននិយាយថា៖ «សំឡេងបាននិយាយថា ប្រទេសថៃជាប្រទេសអាស៊ានតែមួយគត់ ដែលមិនទាន់បានបរិច្ចាគ។ នៅពេលដែលខ្ញុំបានឮដូច្នេះ ខ្ញុំគិតថា «នេះមិនត្រឹមត្រូវទេ»។ សារមួយដែលសុំឱ្យលុយផ្ញើទៅគណនីធនាគារ នៅក្រៅប្រទេសថៃភ្លាមៗនោះ ដែលបានធ្វើឡើងដោយបញ្ជាក់ ពីការសង្ស័យរបស់លោកស្រី។

នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា បាននិយាយថា៖ «ខ្ញុំដឹងវាច្បាស់ណាស់ពេលខ្ញុំឃើញវា»។

អ្វីដែលគេហៅថា “ការឆបោកតាមមជ្ឈមណ្ឌលហៅតាមទូរស័ព្ទ” គឺជារឿងធម្មតានៅក្នុងប្រទេសថៃ ដែលក្នុងនោះអ្នកក្លែងបន្លំ បានបន្លំខ្លួនធ្វើជាប៉ូលីស មន្ត្រីរដ្ឋាភិបាល ឬបុគ្គលិកធនាគារ ដែលជារឿយៗប្រើ ដោយស្វ័យប្រវត្តិដើម្បីធ្វើទំនាក់ទំនងដំបូង៕

ប្រែសម្រួលៈ ណៃ តុលា

To Top