ព័ត៌មានអន្តរជាតិ

លោក Trump ប្រកាសអំពីបទឈប់បាញ់គ្នា រវាងក្រុមហាម៉ាស និងអ៊ីស្រាអែល

RT News
" "

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ប្រទេសអ៊ីស្រាអែល និងក្រុមហាម៉ាស់ បានធ្វើកិច្ចព្រមព្រៀងមួយ ដែលធានាបាននូវការដោះលែង ចំណាប់ខ្មាំងទាំងអស់ ដែលកាន់កាប់ដោយក្រុម សកម្មប្រយុទ្ធប៉ាឡេស្ទីន នេះបើតាមការប្រកាសរបស់ប្រធានាធិបតី ជាប់ឆ្នោតអាមេរិក លោក Donald Trump បានប្រកាសអះអាង។

ប្រធានាធិបតីអាមេរិកថ្មីលោក Trump បានបង្ហោះនៅលើវេទិកា TruthSocial របស់គាត់កាលពីថ្ងៃពុធថា ៖យើងនឹងមានកិច្ចព្រមព្រៀង មួយសម្រាប់ចំណាប់ខ្មាំងនៅមជ្ឈិមបូព៌ា ហើយពួកគេនឹងត្រូវបានដោះលែង ក្នុងពេលឆាប់ៗនេះ។

" "

យោងតាមប្រព័ន្ធផ្សព្វផ្សាយ ជាច្រើន កិច្ចព្រមព្រៀង ដែលត្រូវបានអនុម័តក្នុងប្រទេសកាតា ពាក់ព័ន្ធនឹងបទឈប់បាញ់ រយៈពេល៤២ថ្ងៃ និងការដោះដូរអ្នកទោស រួមទាំងជនជាតិអ៊ីស្រាអែល ទាំងអស់ ដែលត្រូវបានចាប់ជា ឈ្លើយនៅក្នុង ការលុកលុយ របស់ពួកហាម៉ាស កាលពីថ្ងៃទី៧ខែតុលា ឆ្នាំ២០២៣ ពីតំបន់ហ្គាហ្សាផង។

" "

បេសកជនពិសេសរបស់លោក Trump ប្រចាំតំបន់មជ្ឈិមបូព៌ា លោក Steve Witkoff តាមសេចក្តីរាយការណ៍ បានចូលរួមកិច្ចចរចា នៅទីក្រុងដូហាហើយ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការបញ្ចុះបញ្ចូលគណៈប្រតិភូអ៊ីស្រាអែល ឱ្យទទួលយកកិច្ច ព្រមព្រៀងនេះ។

មេដឹកនាំប្រទេសកាតា Sheikh Tamim bin Hamad al-Thani បានជួប ជាមួយមន្ត្រី ជាន់ខ្ពស់ហាម៉ាស ដើម្បីបញ្ចុះបញ្ចូលក្រុម ប៉ាឡេស្ទីន ឱ្យទទួលយកកិច្ចព្រមព្រៀងនេះដែរ ។ ប្រមុខចារកម្មអេហ្ស៊ីប និងតួគីក៏បានចូលរួម ក្នុងការចរចានេះ រួមជាមួយនឹងប្រធាន ទីភ្នាក់ងារសន្តិសុខ របស់អ៊ីស្រាអែល Mossad និង Shin Betផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top