ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលលោក Trump នឹងផ្តល់សព្វាវុធ កាន់តែច្រើនបន្ថែមទៀត ទៅឲ្យរដ្ឋាភិបាលនៃកោះតៃវ៉ាន់

RT News
" "

បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីជាប់ឆ្នោត របស់សហរដ្ឋអាមេរិកលោក Donald Trump គ្រោងនឹងបង្កើនល្បឿន នៃការចែកចាយ ផ្នែកសព្វាវុធរបស់អាមេរិក ទៅកាន់កោះតៃវ៉ាន់។

ការលើកឡើង ដែលត្រូវបានធ្វើដោយ ទីប្រឹក្សាសន្តិសុខជាតិ ដែលនឹងត្រូវចូលមកកាន់ តំណែងផងដែរនោះគឺលោក Mike Waltz។

" "

ថ្លែងនៅឯវិទ្យាស្ថានជាតិសន្តិភាពអាមេរិក ក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃអង្គារ លោក Waltz សមាជិកសភារដ្ឋហ្លវ្លរីដា បាននិយាយថា៖យើងមានលុយជាង ២០ពាន់លានដុល្លារ នៃរបស់ដែលពួកគេបាន ចំណាយរួចទៅហើយ ហើយថាយើងត្រូវប្រឹងប្រែងធ្វើការ ដើម្បីរំដោះខ្លួន ហើយឱ្យពួកគេទទួលបាន អ្វីដែលពួកគេ បានទូទាត់​សម្រាប់​ជា​វិធានការការពាររបស់គេ។

" "

លោក Waltz ក៏បាន បញ្ជាក់សារជាថ្មីថា រដ្ឋបាលអាមេរិកបន្ទាប់នឹង បន្តអនុវត្តគោលនយោបាយ សម្រាប់កោះតៃវ៉ាន់ ស្រដៀងគ្នានេះ ។
យុទ្ធសាស្ត្រនេះពាក់ព័ន្ធនឹងការ បំពាក់ឲ្យជាមួយនឹងកោះនេះ ជាមួយនឹងសមត្ថភាពការពារមិនស្មើគ្នា ដូចជាប្រព័ន្ធមីស៊ីលចល័ត យន្តហោះគ្មានមនុស្សបើក និងបច្ចេកវិជ្ជាឃ្លាំមើល កម្រិតខ្ពស់ ដែលនឹងបង្កើនការចំណាយ សក្តានុពលសម្រាប់ចិន ដីគោក ប្រសិនបើត្រូវប្រើកម្លាំង ដើម្បីគ្រប់គ្រងទឹកដីផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top