ព័ត៌មានអន្តរជាតិ

រុស្សី និងអ៊ុយក្រែន ប្រកាសដោះដូរ អ្នកទោសជាលើកដំបូង ក្នុងឆ្នាំ២០២៥នេះ

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RTក្រសួងការពារជាតិ ទីក្រុងមូស្គបាននិយាយ កាលពីថ្ងៃពុធថា ទីក្រុងគៀវបានដោះលែង ទាហានរុស្ស៊ី២៥នាក់ ពីការជាប់ឃុំជាផ្នែក នៃការផ្លាស់ប្តូរអ្នកទោស ចុងក្រោយបង្អស់រវាងគ្នា ហើយបានបន្ថែមថា អ៊ុយក្រែនទទួលបានចំនួនស្មើគ្នា នៃទាហានរបស់ពួកគេផងដែរ។

ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ មួយនៅលើបណ្តាញសង្គម Telegram ថាទាហានរុស្ស៊ី ដែលត្រូវបានដោះលែងទាំងអស់ ត្រូវបានផ្ទេរទៅប្រទេស បេឡារុស ជាកន្លែងដែលពួកគេត្រូវ បានផ្តល់ជំនួយ ផ្នែកវេជ្ជសាស្រ្ត និង ផ្លូវចិត្តចាំបាច់ ក៏ដូចជាឱកាសដើម្បីទាក់ទងសាច់ញាតិ និងមនុស្សជាទីស្រលាញ់ របស់ពួកគេផងដែរ ។

ក្រសួងក៏បានបន្ថែមដែរថាការដោះដូរអ្នកទោស ដែលត្រូវបានដោះលែង នឹងត្រូវបញ្ជូនទៅមជ្ឈមណ្ឌលស្តារនីតិសម្បទា និងកន្លែងថែទាំសុខភាពរបស់ក្រសួង ដើម្បីព្យាបាលបន្ថែមទៀត។

សេចក្តីថ្លែងការណ៍បាននិយាយដែរថា កិច្ចព្រមព្រៀង ដោះដូរត្រូវបានសម្របសម្រួល ដោយប្រទេសអារ៉ាប់រួម ដែលបានផ្តល់ជំនួយមនុស្សធម៌ មួយចំនួនផងដែរ។

គួរឲ្យដឹងដែរថាលោកប្រធានាធិបតី អ៊ុយក្រែន Vladimir Zelensky ក៏បានអះអាង នៅលើប្រព័ន្ធផ្សព្វផ្សាយ សង្គមថា ទីក្រុងគៀវទទួលបានមកវិញ នូវទាហាន២៥នាក់ ដែលជាផ្នែកមួយ នៃកិច្ចព្រមព្រៀងដោះដូរ ហើយគាត់ក៏បានសម្តែងការ ដឹងគុណចំ ពោះរដ្ឋាភិបាលទីក្រុង Abu Dhabi សម្រាប់ ជំនួយក្នុងការធ្វើឱ្យការងារនេះ សម្រេចទៅបានជោគជ័យផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top