ព័ត៌មានអន្តរជាតិ

ក្រុមហាម៉ាស៖ អ៊ីស្រាអែល បើកការវាយប្រហារលើទីតាំងដែល ឃុំខ្លួនក្រុមចំណាប់ខ្មាំង

RT NEWS

បរទេស៖យោងតាមការចេញផ្សាយរបស់ RT កងកម្លាំងយោធានៃក្រុមហាម៉ាសបាននិយាយថា ការវាយប្រហារតាមអាកាសរបស់កងកម្លាំងការពារអ៊ីស្រាអែល (IDF) ទៅលើតំបន់ហ្គាហ្សា ដែលធ្វើឡើងបន្ទាប់ពីការប្រកាសនៃកិច្ចព្រមព្រៀងបទឈប់បាញ់បានកំណត់គោលដៅលើទីតាំង មួយដែលចំណាប់ខ្មាំងស្ត្រីជនជាតិអ៊ីស្រាអែល កំពុងត្រូវបានចាប់ខ្លួន។

កិច្ចព្រមព្រៀងនេះត្រូវបានប្រកាសកាលពីថ្ងៃពុធ ដោយប្រធានាធិបតីជាប់ឆ្នោតអាមេរិក lok Donald Trump ហើយត្រូវបានបញ្ជាក់ជាបន្តបន្ទាប់ដោយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjmin Netanyahផងដែរ ។
កិច្ចព្រមព្រៀងដេលត្រូវបានគេរំពឹងថា នឹងចូលជាធរមាននៅថ្ងៃទី១៩ ខែមករា ហើយនឹងរួមបញ្ចូលបីដំណាក់កាល ដែលដំណាក់កាលនីមួយៗនឹងមានរយៈពេល៤២ថ្ងៃ។

គួរឲ្យដឹងដែរថាចំណាប់ខ្មាំង​ស្ត្រីចំនួន៣នាក់​ក៏​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ត្រូវ​បាន​ដោះ​លែង​នៅ​ថ្ងៃ​អាទិត្យ​តំណាង​ឱ្យ​មនុស្ស​ដំបូង​ក្នុង​ចំណោម៣៣នាក់​ដែល​នៅ​រស់​និង​ស្លាប់​ដែល​ត្រូវ​បាន​ចាប់​ពង្រត់​កាល​ពី​ថ្ងៃ​ទី៧ខែ​តុលា ឆ្នាំ ២០២២ដោយ​ក្រុម ហាម៉ាស Hamas៕

ប្រែសម្រួល៖ស៊ុនលី

To Top