ព័ត៌មានអន្តរជាតិ

ក្រសួងឌីជីថលថៃ កំពុងសម្របសម្រួល ជាមួយប្រទេសជិតខាង ដើម្បីបង្ក្រាបការឆបោក តាមទូរស័ព្ទ បន្ទាប់ពីនាយករដ្ឋមន្ត្រីថៃ ប៊ិះក្លាយជាជនរងគ្រោះ

Bangkok Post

បរទេស៖ ក្រសួងឌីជីថល សេដ្ឋកិច្ច និងសង្គម របស់ប្រទេសថៃ កំពុងសម្របសម្រួលជាមួយប្រទេសជិតខាង ដើម្បីបង្ក្រាបការហៅទូរសព្ទបោកប្រាស់ ឬ ឆបោកតាមទូរស័ព្ទ បន្ទាប់ពីនាយករដ្ឋមន្ត្រីថៃ លោកស្រី ផែតងតាន ស៊ូណាវ៉ាត្រា បានអះអាងកាលពីថ្ងៃពុធថា លោកស្រីស្ទើរ តែក្លាយជាជនរងគ្រោះ នៃការបោកប្រាស់ តាមទូរសព្ទដោយប្រើសំឡេង AI ក្លែងបន្លំជាសំឡេងមេដឹកនាំបរទេស ដោយសុំជំនួយពីលោកស្រី។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា ឧបនាយករដ្ឋមន្ត្រី Prasert Jantararuangtong ក្នុង​តួនាទី​ជា​រដ្ឋមន្ត្រី​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​ កាលពី​ថ្ងៃ​ព្រហស្បតិ៍បាននិយាយថា លោកស្រី ផែតងតាន ដែលធ្វើជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ាន (ADGMIN) លើកទី ៥ ដែលបានធ្វើឡើង កាលពីថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ នៅទីក្រុងបាងកក បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃសកម្មភាពអាស៊ានក្នុងលក្ខណៈរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំង នឹងការបោកប្រាស់តាមអ៊ីនធឺណិតឆ្លងដែន។

នាយករដ្ឋមន្ត្រីបានស្នើឱ្យ លោក Prasert ដោះស្រាយករណីដែលលោកស្រីស្ទើរ តែក្លាយជាជនរងគ្រោះ នៃក្រុមឆបោកដោយសារ តែក្រុមឆបោក ដោយប្រើកម្មវិធី Line ។ វាបានប្រើកម្មវិធីសម្រាប់ប្រទេសបរទេស។

កាល​ពី​ថ្ងៃ​ពុធ នាយក​រដ្ឋមន្ត្រី ​បាន​បង្ហាញ​ថា​ លោកស្រីត្រូវ​បាន​គេ​កំណត់​គោលដៅ​បោកបញ្ឆោត ដោយ​អ្នក​ហៅ​បោកប្រាស់​ដែល​បាន​បង្ហាញ​ខ្លួន​ជា​អ្នក​ដឹកនាំ​ប្រទេស​មួយ​ទៀត ​ដោយ​ប្រើ​សំឡេងពី AI។ មេដឹកនាំរដ្ឋាភិបាលក្លែងក្លាយពីសំឡេង AI នោះ បានប្រាប់លោកស្រីថា លោកស្រីមិនទាន់បានបរិច្ចាគ តាមការរំពឹងទុកនៅឡើយ។

ក្នុងកិច្ចប្រជុំកាលពីម្សិលមិញ លោកស្រី ផែតងតាន ស៊ូណាវ៉ាត្រា បានជំរុញឱ្យប្រទេសសមាជិក អាស៊ានផ្លាស់ប្តូរព័ត៌មាន និងយោបល់អំពីរបៀប ដែលប្លុកនេះអាចធ្វើបន្ថែមទៀត ដើម្បីទ្រទ្រង់សេដ្ឋកិច្ចឌីជីថលក្នុងតំបន់ ។

លោកស្រីបាននិយាយថា “ការបោកប្រាស់តាមអ៊ីនធឺណិត ឥឡូវនេះគឺជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដល់មិនត្រឹមតែបុគ្គលប៉ុណ្ណោះទេ ប៉ុន្តែក៏មានទំនុកចិត្តសាធារណៈ ចំពោះសេដ្ឋកិច្ចឌីជីថលផងដែរ ដែលទាមទារឱ្យមានការខិតខំប្រឹងប្រែង រួមគ្នាដើម្បីដោះស្រាយ”។

លោកស្រីក៏បានលើកទឹកចិត្ត ដល់ការអភិវឌ្ឍន៍បន្ថែមទៀតនៃយន្តការដ៏មានប្រសិទ្ធភាពមួយនៅក្នុងអាស៊ាន ដើម្បីផ្ទៀងផ្ទាត់ និងគ្រប់គ្រងព័ត៌មាន ដែលបានផ្សព្វផ្សាយ តាមអ៊ីនធឺណិត និងធានានូវការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវលើ AI ជាពិសេសនៅពេលនេះ ដែលតំបន់បន្តពង្រីកការ ប្រើប្រាស់បច្ចេកវិទ្យារបស់ខ្លួន៕
ប្រែសម្រួលៈ ណៃ តុលា

To Top