ព័ត៌មានអន្តរជាតិ

លោក Han Zheng តំណាងពិសេសរបស់លោក Xi Jinping ប្រធានរដ្ឋចិន នឹងចូលរួមពិធីឡើង កាន់មុខតំណែង របស់ប្រធានាធិបតី សហរដ្ឋអាមេរិក

អ្នកនាំពាក្យក្រសួង ការបរទេសចិន បានប្រកាសនៅថ្ងៃទី១៧ខែមករាថា តបតាមការអញ្ជើញ របស់សហរដ្ឋអាមេរិក លោក Han Zheng តំ ណាង ពិសេសរបស់លោក Xi Jinping ប្រធានរដ្ឋចិននឹងអញ្ជើញ ធ្វើដំណើរទៅកាន់ក្រុងវ៉ាស៊ីនតោន រដ្ឋធានីសហរដ្ឋអាមេរិក ដើម្បីចូលរួមពិធីឡើង កាន់មុខតំណែង របស់លោកដូណាល់ត្រាំ ប្រធានាធិបតីអាមេរិក ដែលនឹងរៀបចំធ្វើ នៅថ្ងៃទី២០ខែមករាខាងមុខនេះ ។

ប្រទេសចិន ចាត់ទុកនិងអភិវឌ្ឍទំនាក់ទំនង រវាងចិននិង សហរដ្ឋអាមេរិក ដោយអនុលោម តាមគោលការណ៍គោរពគ្នាទៅវិញទៅមក រួមរស់ដោយសន្តិសហវិជ្ជមាន និងធ្វើ កិច្ចសហប្រតិបត្តិការ ឈ្នះ-ឈ្នះជាប់រហូតមក ។ ចិនរីករាយធ្វើការជាមួយរដ្ឋាភិបាលថ្មី របស់សហរដ្ឋអាមេរិក ដើម្បីបង្កើនការប្រាស្រ័យទាក់ទង គ្រប់គ្រងការខ្វែងគំនិតដោយសមរម្យ ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផល ប្រយោជន៍ ដល់គ្នាទៅវិញទៅមក រួមគ្នាជំរុញឱ្យទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិក អភិវឌ្ឍប្រកបដោយស្ថិរភាព ល្អប្រសើរ និងជានិរន្តរភាព ដើម្បីត្រួសត្រាយមាគ៏ាមួយរស់ ជាមួយគ្នាដ៏ត្រឹមត្រូវរវាងប្រទេសចិន និងសហរដ្ឋអាមេរិកក្នុងយុគសម័យថ្មី ៕

To Top