ព័ត៌មានអន្តរជាតិ

ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល បញ្ជាក់ថា កិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង បានដល់ពេលកំណត់ហើយ

CNA

យេរ៉ូសាឡឹម៖ ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល លោក Benjamin Netanyahu បានឲ្យដឹងនៅថ្ងៃសុក្រនេះថា “កិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង” បានឈានដល់ពេលកំណត់ហើយ ហើយបានបញ្ជាក់ថា គាត់បានបញ្ជាឱ្យគណៈរដ្ឋមន្ត្រីសន្តិសុខនយោបាយ កោះប្រជុំនៅពេលក្រោយ ។

ការិយាល័យរបស់លោកបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ត្រូវបានជូនដំណឹងដោយក្រុមចរចាថា កិច្ចព្រមព្រៀងត្រូវបានឈានដល់ កិច្ចព្រមព្រៀងមួយដើម្បីដោះលែងចំណាប់ខ្មាំង” ។

កាលពីថ្ងៃព្រហស្បតិ៍ការិយាល័យរបស់គាត់បានចោទក្រុមហាម៉ាស់ ពីការបដិសេធផ្នែកសំខាន់ៗ នៃកិច្ចព្រមព្រៀងដើម្បីជំរិតយក សម្បទាននៅនាទីចុងក្រោយ  ហើយការចោទប្រកាន់នេះ ត្រូវបានក្រុមហាម៉ាស់បដិសេធ ។

ការិយាល័យរបស់លោក Netanyahu បានបញ្ជាក់ថា “នាយករដ្ឋមន្ត្រីបានបញ្ជាឱ្យគណៈរដ្ឋមន្ត្រី សន្តិសុខនយោបាយកោះប្រជុំនៅថ្ងៃសុក្រនេះ ។ បន្ទាប់មក រដ្ឋាភិបាលនឹងកោះប្រជុំ ដើម្បីអនុម័តកិច្ចព្រមព្រៀង”  ។

ការិយាល័យបានឲ្យដឹងទៀតថា ក្រុមគ្រួសារនៃចំណាប់ខ្មាំងត្រូវបានជូនដំណឹង ហើយថា កំពុងរៀបចំដើម្បីទទួលពួកគេ នៅពេលពួកគេឲ្យវិលត្រឡបមកវិញ ។

ប្រសិនបើត្រូវបានអនុម័តដោយ គណៈរដ្ឋមន្ត្រីរបស់អ៊ីស្រាអ៊ែល កិច្ចព្រមព្រៀងបទឈប់បាញ់នឹងចាប់ផ្តើមនៅថ្ងៃអាទិត្យ ហើយពាក់ព័ន្ធនឹងការផ្លាស់ប្តូរចំណាប់ខ្មាំងអ៊ីស្រាអ៊ែល សម្រាប់អ្នកទោសប៉ាឡេស្ទីន បន្ទាប់ពីនោះលក្ខខណ្ឌនៃការបញ្ចប់សង្រ្គាម ជាអចិន្ត្រៃយ៍នឹងត្រូវបានបញ្ចប់ ។

គួររំលឹកថា កាលពីថ្ងៃពុធ ការិយាល័យត្រូវបានប្រកាសដោយ អ្នកសម្រុះសម្រួលមកពីប្រទេសកាតា និងសហរដ្ឋអាមេរិក ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top