ម៉ាឡាកា៖ A’Famosa Safari Wonderland ដែលមានទីតាំងស្ថិតនៅក្នុងរដ្ឋម៉ាឡា ប្រទេសម៉ាឡេស៊ី គឺជាគោលដៅទេសចរណ៍ដ៏គួរឱ្យទាក់ទាញមួយកន្លែង ដែលផ្តល់នូវការបញ្ចូលគ្នានៃការទស្សនាសត្វព្រៃ និងការកម្សាន្តជាលក្ខណៈគ្រួសារ ហេីយវាផ្តល់ឱ្យអ្នកទស្សនានូវឱកាស ដើម្បីស្វែងយល់ពីប្រភេទសត្វចម្រុះនៅក្នុងធម្មជាតិ យ៉ាងសម្បូរបែប។
អ្វីដែលគួរឧ្យចាប់អារម្មនោះគឺ រាប់ចាប់ពីការជិះរថយន្ដសាហ្វារីដ៏រំភើបរហូតដល់សកម្មភាពដូចជាការផ្តល់ចំណីសត្វ និងការជិះដំរី និងសត្វអូដ្ឋជាដេីម ឧទ្យានកំពុងផ្ដល់នូវបទពិសោធន៍ដែលមិនអាចបំភ្លេចបានសម្រាប់មនុស្សគ្រប់វ័យ ដែលចាប់អារម្មណ៍សម្រាប់ការទស្សនាសត្វព្រៃ។

ចំណុចពិសេសមួយគឺ Safari Truck Adventure ដែលអ្នកទស្សនាជិះក្នុងឡានដាក់ទ្រុង ដើម្បីសង្កេតមើលសត្វមំសាសីដូចជា ខ្លា តោ និងខ្លាឃ្មុំយ៉ាងជិត ពោលគឺជិះឆ្លងកាត់ទ្រុងរបស់ពួកវាតែម្ដង។
ជាមួយគ្នានេះដែរក្នុងពេលដំណើរកម្សាន្ត ក៏មានការណែនាំដើម្បីស្វែងយល់អំពីសត្វព្រៃ ខណៈពេលដែលធានាបាននូវសុវត្ថិភាពដល់អ្នកទស្សនាទាំងអស់គ្នា។ ឧទ្យាននេះក៏មានកម្មវិធីលំដាប់ពិភពលោក ដែលរួមបញ្ចូលការកម្សាន្តជាមួយនឹងការអប់រំ ដែលកម្មវិធី Wild Wild West Show របស់សត្វដំរីជាដេីម។

ក្នុងនាមជាកន្លែងទាក់ទាញដ៏សំខាន់មួយនៅក្នុងប្រទេសម៉ាឡេស៊ី A’Famosa Safari Wonderland ពិតជាមានភាពលេចធ្លោសម្រាប់បទពិសោធន៍សត្វព្រៃដ៏អស្ចារ្យ និងសកម្មភាពផ្សេងៗទៀត ហេីយការរួមបញ្ចូលគ្នានៃការផ្សងព្រេង ការអប់រំ និងការកម្សាន្ត ធ្វើឱ្យវាក្លាយជាគោលដៅដ៏ល្អ សម្រាប់អ្នកទេសចរដែលចង់ភ្ជាប់ទំនាក់ទំនងជាមួយធម្មជាតិ ខណៈពេលដែលរីករាយជាមួយពេលវេលាប្រកបដោយគុណភាពជាមួយមនុស្សជាទីស្រលាញ់៕








