បរទេស ៖ បុរសម្នាក់ដែលត្រូវបានគេចោទ ប្រកាន់ពីបទដុតការិយាល័យ របស់សមាជិកសភាក្នុងរដ្ឋ Wisconsin ដោយបានប្រាប់អាជ្ញាធរថា គាត់ដុតនេះ ដោយសារតែការហាមប្រាម របស់សហព័ន្ធលើវេទិកាចែករំលែកវីដេអូ TikTok ដ៏ពេញនិយម នៅអាមេរិក ។
យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Glenn Grothman តំណាងរាស្រ្តគណបក្សសាធារណរដ្ឋបានបោះឆ្នោតកាលពីខែមេសាឆ្នាំមុនសម្រាប់សេចក្តីស្នើច្បាប់ដែលតម្រូវឱ្យក្រុមហ៊ុនមេដែលមានមូលដ្ឋាននៅប្រទេសចិនរបស់ TikTok លក់ប្រតិបត្តិការរបស់ខ្លួន នៅសហរដ្ឋអាមេរិកត្រឹមថ្ងៃអាទិត្យ។
ប៉ូលីសបាននិយាយថា អគ្គីភ័យនៅ Fond du Lac ត្រូវបានគេរាយការណ៍ថា នៅម៉ោងប្រហែល ១ ទៀបភ្លឺ។ អគារនេះមិនភាពមមាញឹកនោះទេ ហើយក៏មិនមានអ្នករងរបួសនោះដែរ ។ ភ្លើងបានចាប់ផ្តើមឆេះនៅខាងក្រៅអគារ ហើយបណ្តាលឱ្យខូចខាតបន្តិចបន្តួច មុនពេលវាត្រូវបានពន្លត់ភ្លាមៗ ដោយអ្នកពន្លត់អគ្គីភ័យ និងប៉ូលីស។
ប៉ូលីសបាននិយាយថា បុរសឈ្មោះ Menasha អាយុ ១៩ ឆ្នាំ ដែលមិនស្គាល់ឈ្មោះ ត្រូវបានឃុំឃាំងហើយនឹង ត្រូវចោទប្រកាន់ពីបទបង្កអគ្គីភ័យ ។ ពួកគេបាននិយាយថា គាត់ត្រូវបានចាប់ខ្លួនបន្ទាប់ ពីគេឃើញគាត់នៅក្បែរ កន្លែងកើតហេតុ កំពុងមើលឆេះ ៕
ប្រែសម្រួលៈ ណៃ តុលា