ព័ត៌មានអន្តរជាតិ

លោក Xi Jinping ចូលរួមនិងប្រសិទ្ធពរឆ្នាំថ្មី ជូនចំពោះអតីតយុទ្ធជន នៃកងទ័ពរំដោះប្រជាជនចិន ទាំងមូល

គណៈកម្មាធិការ យោធាមជ្ឈិមចិន រៀបចំធ្វើការសម្តែងសិល្បៈអបអរឆ្នាំថ្មី ប្រពៃណីចិន ដើម្បីសួរសុខទុក្ខកម្មាភិបាល អតីតយុទ្ធជន នៃកងទ័ពរំដោះ ប្រជាជនចិន ប្រចាំនៅទីក្រុងប៉េកាំង លោក Xi Jinping ចូលរួមនិងប្រសិទ្ធពរឆ្នាំថ្មី ជូនចំពោះអតីតយុទ្ធជន នៃកងទ័ពរំដោះប្រជាជនចិន ទាំងមូល ខណៈដែលពិធីបុណ្យ ចូលឆ្នាំប្រពៃណីចិន ខិតចូលមកដល់ នៅថ្ងៃទី ១៧ ខែមករានៅទីក្រុងប៉េកាំង គណៈកម្មាធិការយោធាមជ្ឈិមចិន បានប្រារព្ធធ្វើការ សម្តែង សិល្បៈអបអរសាទរឆ្នាំថ្មីចិន ដើម្បីសម្តែងការសួរសុខទុក្ខ ចំពោះកម្មាភិបាលអតីតយុទ្ធជន នៃកងទ័ពរំដោះប្រជាជនចិន ប្រចាំនៅទីក្រុងប៉េកាំង ។ លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការ យោធាមជ្ឈិមចិន បានអញ្ជើញ ចូលរូមទស្សនាការ សម្តែងសិល្បៈ និងបានសម្តែងការសួរសុខទុក្ខ និងប្រសិទ្ធពរឆ្នាំថ្មីជូន ចំពោះសមមិត្តអតីតយុទ្ធជន ដែលមានវត្តមាន និងកម្មាភិបាលយោធាចូលនិវត្តន៍នៃកងទ័ពទាំងមូល ។

លោក Xi Jinping បានរំលឹកជាមួយអង្គប្រជុំគ្រប់រូប នូវសមិទ្ធផលសំខាន់ៗដែលទទួលបានក្នុងកិច្ចការបក្ស ជាតិ និងយោធាក្នុងឆ្នាំកន្លងទៅ ។ សមមិត្តអតីតយុទ្ធជន បានសម្តែងជាឯកច្ឆ័ន្ទថា គួរតែរួបរួមយ៉ាងជិតស្និទ្ធបន្ថែមទៀតនៅជុំវិញគណៈកម្មាធិការមជ្ឈិមបក្ស ដែលមានលោក Xi Jinping ជាស្នូល ប្រកាន់ខ្ជាប់នូវការអនុវត្តតាមការណែនាំរបស់គំនិតសង្គមនិយមដែលមានលក្ខណៈពិសេសចិន ក្នុងយុគសម័យថ្មីរបស់លោក Xi Jinping អនុវត្តយ៉ាងស៊ី ជម្រៅ នូវគំនិតស្តីពីការពង្រឹងកម្លាំងយោធា របស់លោក Xi Jinping បន្តខិតខំប្រឹងប្រែង ដើម្បីរួមចំណែកយ៉ាងសកម្ម ក្នុងការសម្រេច បាននូវ គោលដៅមួយ សតវត្ស នៃការបង្កើតកងទ័ពរំដោះប្រជាជនចិន ក៏ដូចជាការជំរុញដោយគ្រប់ជ្រុងជ្រោយ នូវការកសាងប្រទេសខ្លាំង និងការស្តារភាពរុងរឿង របស់ប្រជាជាតិឡើងវិញ តាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន ៕

To Top