យេរ៉ូសាឡឹម ៖ ចំណាប់ខ្មាំង ជនជាតិអ៊ីស្រាអ៊ែល ចំនួន០៣នាក់ ដំបូងដែលត្រូវបានដោះលែង ពីតំបន់ហ្គាហ្សាស្ទ្រីប ស្ថិតក្រោមកិច្ចព្រមព្រៀង បទឈប់បាញ់ ដែលចូលជាធរមាន កាលពីថ្ងៃអាទិត្យ ដែលបានត្រលប់ទៅកាន់អ៊ីស្រាអ៊ែលវិញ ហើយបានជួបជុំជាមួយគ្រួសាររបស់ពួកគេ ។ ទន្ទឹមនឹងនេះដែរ អ្នកស្រុកហ្គាហ្សាត្រូវបានឲ្យចូលរួម នៅក្នុងការប្រារព្ធពិធី ដែលបង្ហាញពីការបញ្ចប់ នៃការវាយប្រហាររបស់អ៊ីស្រាអ៊ែល អស់រយៈពេលជាង១៥ខែ ។
យោងតាមអាជ្ញាធរសុខាភិបាល ប្រចាំនៅតំបន់ហ្គាហ្សា បានឲ្យដឹងថា បទឈប់បាញ់បានបញ្ចប់ការ វាយលុករបស់អ៊ីស្រាអ៊ែល ដែលបានឆក់យកជីវិត ជនជាតិប៉ាឡេស្ទីនជាង៤៦.៩០០នាក់ ។ ការប្រយុទ្ធគ្នាដ៏សាហាវនេះ ក៏បានវាយលុកតំបន់ហ្គាហ្សា ជាច្រើនលើកផងដែរ ហើយបណ្តាល ឱ្យមានការស្រេកឃ្លាន និងជំងឺរីករាលដាលនៅក្នុងតំបន់នេះ ។
នៅក្នុងចំណោមស្ត្រីចំនួន៣នាក់ ដែលត្រូវបានដោះលែងមាន មានឈ្មោះ Emily Damari អាយុ២៨ឆ្នាំជាជនជាតិ អង់គ្លេស និងអ៊ីស្រាអ៊ែល និង Doron Steinbrecher ជាគិលានុបដ្ឋាយិកាជនជាតិរ៉ូម៉ានី និងអ៊ីស្រាអ៊ែល ដែលមានអាយុ៣០ឆ្នាំ ដែលអ្នកទាំង២នាក់ ត្រូវបានចាប់ពង្រត់ពី Kibbutz Kfar Aza នៅខាងក្រៅភាគខាងជើងតំបន់ហ្គាហ្សា និង Romi Gonen អាយុ២៣ឆ្នាំ ។ ដែលត្រូវបានគេយក ចេញពីមហោស្រពតន្ត្រី Nova ។ ការផ្សាយបន្តផ្ទាល់ ពីតំបន់ហ្គាហ្សាបានបង្ហាញចំណាប់ខ្មាំង ដែលបានរួចផុតពីការចាប់ឃុំខ្លួន រយៈពេល៤៧១ថ្ងៃ ដោយត្រូវបានផ្ទេរចេញ ពីរថយន្តរបស់ក្រុមហាម៉ាស់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា