ព័ត៌មានអន្តរជាតិ

ជប៉ុន ព្រមានឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះសកម្មភាពរំញ្ជួយដី និងរលកយក្សស៊ូណាមិ ដែលនឹងអាច កើតមានឡើងបន្តទៀត

Kyodo

តូក្យូ៖ ទីភ្នាក់ងារឧតុនិយមជប៉ុន ហៅកាត់ (JMA) បានអំពាវនាវឱ្យបន្តការប្រុងប្រយ័ត្នចំពោះគ្រោះរញ្ជួយ និងរលកយក្សស៊ូណាមិ ទោះបីជាមានការថយចុះបន្តិចម្តងៗ នៃសកម្មភាពរញ្ជួយដីដែលបានកើតឡើង ១សប្តាហ៍បន្ទាប់ពីមានគ្រោះរញ្ជួយដីកម្រិត ៦,៦ រ៉ិចទ័រ បានវាយប្រហារនៅក្នុងតំបន់ Kyushu ។

គ្រោះរញ្ជួយដីនេះបានបង្កឱ្យ មានការរញ្ជួយដែលមានកម្រិត៥ ទាបជាងនៅលើមាត្រដ្ឋានអាំងតង់ស៊ីតេ រញ្ជួយរបស់ប្រទេសជប៉ុននៅក្នុងក្រុង Miyazaki និងតំបន់ផ្សេងទៀតដែលបង្កើតឱ្យមាន រលកយក្សស៊ូណាមិដែលមានកម្ពស់ ២០សង់ទីម៉ែត្រ ។

ទូរទស្សន៍ជាតិ NHK បានរាយការណ៍ឲ្យដឹងថា គិតចាប់តាំងពីការរញ្ជួយដីកាលពីថ្ងៃទី១៣ ខែមករា គ្រោះរញ្ជួយដីចំនួន១២លើក ឬលើសពីនេះនៅលើមាត្រដ្ឋាន អាំងតង់ស៊ីតេរញ្ជួយត្រូវបានកត់ត្រានៅម៉ោង ១១ព្រឹក ម៉ោងក្នុងស្រុកនៅថ្ងៃចន្ទនេះ  ។

ទីភ្នាក់ងារ JMA បានបញ្ជាក់ឲ្យដឹងថា សកម្មភាពរញ្ជួយដីមានសកម្មភាពខ្លាំង ក្នុងរយៈពេល៣ថ្ងៃបន្ទាប់ពីការរញ្ជួយដីលើកដំបូង ប៉ុន្តែបានថយចុះចាប់តាំងពីពេលនោះមក ។ ខណៈដែលលទ្ធភាពនៃការរញ្ជួយមួយទៀត ដែលមានអាំងតង់ស៊ីតេស្រដៀងគ្នានៃកម្រិត៥  បានថយចុះ អ្នកស្រុកត្រូវបានជំរុញឱ្យរក្សាការត្រៀមខ្លួន ចំពោះគ្រោះរញ្ជួយដី រួមទាំងរលកយក្សស៊ូណាមិ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top