បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតី អាមេរិកលោក Donald Trump បានសន្យាថានឹងបញ្ជូនអវកាស យានិកអាមេរិកទៅកាន់ភពព្រះអង្គារក្នុងអំឡុង ពេលសុន្ទរកថាឡើងកាន់ តំណែងរបស់គាត់កាលពីថ្ងៃចន្ទ។
ការធ្វើអាណានិគម នៃភពក្រហមគឺជាគោលដៅដ៏សំខាន់មួយ ដោយលោក Trump បានអះអាងថា វាគឺជាមហិច្ឆតានិងគឺ ជាឈាមនៃប្រជាជាតិដ៏អស្ចារ្យមួយនេះ ។ គាត់បាននិយាយទៀតថា យើងនឹងបន្តស្វែង រកជោគវាសនា របស់យើងទៅកាន់ភពនេះ ដោយចាប់ផ្តើមពីអវកាស យានិកអាមេរិក ហើយដើម្បីរៀបចំ បេសសកម្មយើងនៅលើភពអង្គារ ។
សារនេះបានលេចចេញឡើង បានទទួលការយល់ ព្រមពីនាយកប្រតិបត្តិក្រុមហ៊ុន Tesla និង SpaceX លោក Elon Musk ដែលត្រូវបានគេមើលឃើញថា ជាអ្នកព្យាយាមដ៏ខ្លាំងក្លា ជាងគេក្នុង ការសិក្សាពីភពអង្គារនិង ដែលកន្លងមកតែងតែ បានទទួលការអបអរសាទរ ពីទស្សនិកជនផងដែរ ។
គួរឲ្យដឹងដែរថាMusk គឺជាអ្នកជំរុញយូរមកហើយ ក្នុងការធ្វើអាណានិគម លើភពអង្គារ ហើយបានសន្យាម្តងហើយម្តងទៀតថា នឹងបញ្ជូនមនុស្សទៅទីនោះ នៅក្នុងពេលវេលាណាមួយ ៕
ប្រែសម្រួល៖ស៊ុនលី