ព័ត៌មានអន្តរជាតិ

ថ្ងៃដំបូងនៃអាណត្តិទីពីរ, បទបញ្ជាប្រតិបត្តិរបស់លោក Trump ស្តីពីអន្តោប្រវេសន៍ ផ្តោតលើសន្តិសុខ តាមព្រំដែន ការរឹតបន្តឹងសិទ្ធិជ្រកកោន ការនិរទេសចេញ

Xinhua

បរទេស ៖ នៅថ្ងៃដំបូង នៃអាណត្តិទីពីររបស់លោក ប្រធានាធិបតីអាមេរិក Donald Trump បានប្រកាសពីវិធានការប្រតិបត្តិជាបន្តបន្ទាប់ ដែលនិយាយអំពីជន អន្តោប្រវេសន៍ និងសន្តិសុខព្រំដែន។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Trump បានចុះហត្ថលេខាលើ បញ្ជាផ្លូវការហៅថា “គោលនយោបាយអន្តោប្រវេសន៍សាមញ្ញ” ។ ទាំងនេះរួមមានការប្រកាសអាសន្នជាតិ នៅព្រំដែនភាគខាងត្បូង សហរដ្ឋអាមេរិក ការដាក់ពង្រាយកងកម្លាំង ប្រដាប់អាវុធ ការសាងសង់ ជញ្ជាំងព្រំដែន ការបញ្ចប់សិទ្ធិជ្រកកោន និងការបញ្ចប់សិទ្ធិជាពលរដ្ឋ ពីកំណើតដល់កុមារមួយចំនួន ដែលកើតនៅក្នុង សហរដ្ឋអាមេរិក ក្នុងចំណោមប្រទេសដទៃទៀត ។

នៅក្នុងសុន្ទរកថា របស់លោក Trump នៅក្នុងពិធីស្បថចូលកាន់ តំណែងបាននិយាយថា “យើងមានរដ្ឋាភិបាល ដែលបានផ្តល់មូលនិធិគ្មាន ដែនកំណត់ដល់ការការពារព្រំដែន បរទេស ប៉ុន្តែបដិសេធមិនការពារព្រំដែន អាមេរិក ឬសំខាន់ជាងនេះទៅទៀត គឺប្រជាជនរបស់ខ្លួន”។

នៅក្នុងការបញ្ជាក់ជាមួយអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃដដែល មន្ត្រី Trump បានគូសបញ្ជាក់អំពីផែនការ របស់រដ្ឋបាល ដើម្បីដោះស្រាយនូវអ្វី ដែលខ្លួនពិពណ៌នាថាជា “វិបត្តិសន្តិសុខជាតិ និង សុវត្ថិភាពសាធារណៈ” នៅព្រំដែនអាមេរិក-ម៉ិកស៊ិក ៕
ប្រែសម្រួលៈ ណៃ តុលា

To Top