ព័ត៌មានអន្តរជាតិ

លោក Xi Jinping ជួបសំណេះសំណាល ជាមួយឥស្សរជន មជ្ឈដ្ឋាននានា ដើម្បីរួមគ្នាអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន

ខណៈបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន ឆ្នាំម្សាញ់ របស់ប្រជាជាតិចិន ជិតចូលមកដល់ លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និង ជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានជួបសំណេះសំណាល ជាមួយអ្នកទទួលខុសត្រូវ នៃមជ្ឈិមបក្សប្រជាធិបតេយ្យនានា សមាគមឧស្សាហកម្ម និងពាណិជ្ជកម្មទូទាំងប្រទេស និងឥស្សរជនមិនមែនសមាជិកបក្ស ដើម្បីរួមគ្នាអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិននៅរសៀលថ្ងៃទី ២០ ខែមករា នៅវិមានសភាប្រជាជនចិន ។

លោកXi Jinping បានតំណាងឱ្យមជ្ឈិមបក្សកុម្មុយនីស្តចិន ថ្លែងការសួរសុខទុក្ខយ៉ាងស្មោះនិងការជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ចំពោះឥស្សរជននៃមជ្ឈិមបក្សប្រជាធិបតេយ្យនានា ថ្នាក់ដឹកនាំសមាគមឧស្សាហកម្មនិងពាណិជ្ជកម្មទូទាំងប្រទេស ឥស្សរជនមិនមែនសមាជិកបក្ស និងសមាជិកនៅរណសិរ្សរួបរួមទាំងឡាយ ។

លោក Cai Dafeng ប្រធានគណៈកម្មាធិការ មជ្ឈិមបក្សវឌ្ឍនភាព ប្រជាធិបតេយ្យបានតំណាង ឱ្យមជ្ឈិមបក្សប្រជាធិបតេយ្យនានា សមាគមឧស្សាហកម្ម និងពាណិជ្ជកម្មទូទាំងប្រទេសនិងឥស្សរជន មិនមែនសមាជិកបក្សថ្លែងសុន្ទរកថា ។ លោកបានថ្លែងថា ក្នុងឆ្នាំថ្មី ឥស្សរជននៃមជ្ឈិមបក្ស ប្រជាធិបតេយ្យនានា ថ្នាក់ដឹកនាំសមាគម ឧស្សាហកម្មនិងពាណិជ្ជកម្មទូទាំងប្រទេស និងឥស្សរជនមិនមែនសមាជិកបក្ស គួរតែប្រកាន់ខ្ជាប់នូវភាព ឯកច្ឆន្ទកម្រិតខ្ពស់ជាមួយមជ្ឈិមបក្សកុម្មុយនីស្តចិនដែលមានលោក Xi Jinpingជាប្រមុខស្នូល ផ្តោតសំខាន់ទៅលើការងារ ចម្បងរបស់បក្សនិងរដ្ឋ លើកសំណើនិងប្រឹក្សាអំពីកិច្ចការរដ្ឋ ដើម្បីរួមគ្នាចារទំព័រថ្មីអំពីកិច្ចកសាងប្រទេសខ្លាំងក្លា និងការស្តារភាពរុងរឿង ដ៏មហិមារបស់ប្រជាជាតិចិន ៕

To Top